Aum Patcharapa គ្រាន់តែធ្វើបុណ្យប្រលែងក្កាមក៏ត្រូវមានវិជ្ជាជីវៈដែរបើមិនអញ្ចឹងច្បាស់ជាធ្វើបុណ្យបានបាបព្រោះតែ…..! មានរូបភាព
Aum Patcharapa ធ្វើបុណ្យប្រលែងក្ដាម ស្អាតហើយចិត្តបុណ្យទៀតប៉ុន្ដែក៏ត្រូវស្រាវជ្រាវរកពត៌មានលម្អិតបានត្រឹមត្រូវខ្លាំងណាស់ កោតសរសើរដោយស្មោះស្អាតទាំងកាយនិងចិត្តពិតៗ
ស្រស់ស្អាតទឹកកាយទាំងចិត្តពិតៗសម្រាប់តារាសម្ដែងស្រីសាច់ចាំនិងល្បីឈ្មោះប្រចាំប្រទេសថៃយ៉ាង Aum Patcharapa ដែលថ្មីៗនេះនាងបានធ្វើដំណើរទៅបថ្ថែមសិរីសួស្ដី សាម៉ីខ្លួនបានបរិយាយថាខ្លួនជាកូនឈើថ្មីក្នុងផ្ទះរបស់នាង ហើយការធ្វើដំណើរទៅឈុតបុរីលើកនេះ Aum មានឱកាសបានទៅក្រាបសំពះធ្វើបុណ្យដើម្បីជាសិរីមង្គលដល់ជីវិតទៀតផង
ហើយដំណើរតិចតូចរបស់នាង ក្រៅពីសំពះព្រះហើយនាងនៅមានប្រលែងក្ដាមត្រលប់ទៅរកធម្មជាតិទៀតផងដែរ ហើយការធ្វើបុណ្យប្រលែងក្ដាមលើកនេះរបស់នាង នាងបានប្រាប់ថាជាការធ្វើលើកដំបូងហើយមិនចង់អោយកើតអំពើបាបនៅពេលប្រលែងព្រោះខ្លាចវារស់នៅមិនកើត ទើបនាងតាំងចិត្តស្រាវជ្រាវរកពត៌មានលម្អិននិងត្រឹមត្រូវតាមក្បួនច្បាប់ រហូតរកកន្លែងបានត្រឹមត្រូវ
ដោយ Aum បានសរសេររៀបរាប់ព្រមជាមួយនិងពាក្យអរគុណមិត្តភ័ក្ដក្នុងការជួយគ្រប់យ៉ាង “មកទទួលយកកូនថ្មីត្រលប់ទៅផ្ទះ ឆ្លៀតមកប្រលែងក្ដាមលើកដំបូង រកពត៌មានច្រើនជាងប្រលែងត្រី អគុណប្អូនស្រី S បង Mam ហើយនិងបងប្រុសជួយមើលក្ដាម និងជួយរកទីកន្លែងដែលសក្ដិសមសម្រាប់អូនក្ដាមណាចា”
អត្ថបទដោយ : នីត្តា