Maiwarit ដឹកដៃ Oomeisaya ធ្វើបុណ្យ!! ពីមុខឆ្លើយថាមិនទាន់ច្បាស់ ចុះឥឡូវច្បាស់ឬនៅ??

ធ្លាប់មានក្រសែស្រលាញ់គ្នាម្តងរួចហើយ ដោយក្រោយពេលសម្តែងរឿងជាមួយគ្នា មានហ្វែនៗចំអន់និងបង្អាប់អោយគូរនេះស្រលាញ់គ្នាប៉ុន្តែពេលនោះសុបិន្តរបស់អ្នកគាំទ្រត្រូវរលាយព្រោះតារ៉ាប្រុសរបស់យើងលោក “Maiwarit” បានចេញមុខបងស្រាយយ៉ាងច្បាស់ថា លោកទទួលស្គាល់ថាអ្នកទាំងពីរស្និតស្នាលគ្នា តែបើអោយធ្វើជាសង្សាគ្នាប្រហែលជាឆ្លើយមិនទាន់បានទេ។

ពេលគេសួរថាមើលទៅមានភាគរយច្រើនទេដែលអ្នកទាំងពីរអាចក្លាយជាគូរស្នេហ៍ “Maiwarit” បានតបថាមិនហ៊ានតបទេព្រោះក្រែងលថ្ងៃមុខមានបញ្ហាធ្វើមិនបានតាមចម្លើយថ្ងៃនេះ មិនចង់លេបទឹកមាត់ខ្លួនឯង និងមិនចង់អោយអ្នកគ្រប់គ្នាមិនសប្បាយចិត្តជាងនេះ អាចនិយាយបានថាកាលហ្នឹងហ្វែនៗបានអស់សង្ឃឹម និងខកបំណងជាខ្លាំង។

តែចុងក្រោយអ្នកទាំងពីរធ្វើអោយហ្វែនៗ រំភើបនិងត្រឡប់មកយកចិត្តទុកដាក់លើទំនាក់ទំនងរបស់ពួកគេម្តងទៀត នៅពេលមិត្តភក្តិរបស់អ្នកទាំងពីរបាន​ Tag រូបធ្វើបុណ្យរួមគ្នាអោយតួឯកប្រុសតួឯងស្រីមួយគូរនេះ រូបភាពបង្ហាញយ៉ាងច្បាស់ថា “Maiwarit” និង “oomeisaya” បានទៅធ្វើបុណ្យសំពះព្រះ ព្រមបាននាំគ្នាឡើងភ្នំនាគាជាមួយគ្នាទៀតផង។

ចំពោះសំនួរថា តើទំនាក់ទំនងរបស់អ្នកទាំងពីរប្រែប្រួលអត់ទេណា? ប្រហែលគ្នានរណាហ៊ានចេញមុខមកនិយាយទេ ត្រូវរងចាំអោយម្ចាស់ខ្លួនចេញមុខមកនិយាយពីរទំនាក់ទំបងខ្លួនឯងម្តងទៀត តែលើកនេះបានធ្វើអោយហ្វែនៗសប្បាយចិត្តខ្លាំងណាស់ព្រោះសុបិន្តរបស់ពួកគេមានភាគរយច្រើនដែលអាចក្លាយជាកាពិត។

អត្ថបទដោយ សា