ក្រោយផេកត្រាវតារាថៃល្បី “เจ๊มอย 108” បានចេញផុសបង្ហើបថា “មានតួឯកស្រីទើបបែកបាក់ស្នេហា បង្ហាញខ្លួននៅនៅអយុធ្យាជាមួយ គូជីនដែល HOT ខ្លាំង។ រឿងទំនាក់ទំនងរវាងតួឯកប្រុស តួឯកស្រីទាំងពីរអ្នកនៅក្នុងក្រុមថតរឿងដឹងទាំងអស់ប៉ុន្តែបិទមិនអោយអ្នកក្រៅដឹង។
បានដំណើររឿងបែបនេះហើយក្រុមអ្នកត្រាវតាមកញ្ចក់ទូរទស្សន៍ក៏សឺបបន្តហើយបានយកមកនិយាយនៅក្នុងកម្មវិធី និយាយច្រើនដល់ថ្នាក់ធ្លោយមាត់ប្រាប់ឈ្មោះតារាស្រីម្នាក់នោះ។ ពិធីករទាំងពីរនោះបាននិយាយទៅកាន់ហ្វែនៗដែលឆ្លើយថាជាគូ Bella-Opp ថាសូមចូលរួមសោកស្តាយផងមិនមែនជា Bella-Opp ទេ។
បន្ទាប់មកអ្នកទាំងពីរបាននិយាយបន្តថា ខាងប្រុសជាតួឯកដែលទើបតែចូលវិស័យសិល្ប:ថ្មីៗ កំពុងល្បីខ្លាំងដូចច្នេះហើយម៉ាក់រាងបារម្មណ៍បន្តិច មិនចង់អោយកូនឆាប់មានស្នេហាព្រោះខ្លាចមិនអាចសម្រេចគោលដៅការងារបាន។ និយាយចុះនិយាយឡើងទាំង Anna និងអ្នកនាងចាក់ចារក៏បានជ្រុលនិយាយឈ្មោះ Bella ម្តងហើយម្តងទៀត ក្រោយមកភ្ញាក់ផ្អើលនឹងខ្លួនឯងព្រោះបានបង្ហាញឈ្មោះខាងស្រី។
តាមការសង្កេតមួយរយ:មកនេះទាំងកញ្ញា Bella Ranee និង តួឯកប្រុស kongthappeak ចូលចិត្តគ្នាខ្លាំង គ្រប់សម្ភាសន៍ខាងប្រុសតែលលើកយកឈ្មោះ Bella មកនិយាយ។ ពេលសម្តែងជាសង្សារនឹងគ្នាពួកគេក៏ធ្វើបានល្អ អែដមីនជឿថាមានហ្វែនៗច្រើនណាស់ដែលចង់អោយ Bella Ranee និង kongthappeak ស្រលាញ់គ្នា។
អត្ថបទដោយ សា









