តារាសម្តែងកំប្លែងមុខស្ងួត sunny_suwanmethanont ទទួលស្គាល់ថាខ្លួនមានកូន!! ចេញពីផ្ទះមិនរួចទេពេលនេះ បែកបន្តិចក៏នឹកពួកគេបាត់ទៅហើយ!

ជាតួឯប្រុសកំលោះមួយរូបទៀតដែលទស្សនិកជនជាច្រើនបានបោះឆ្នោតអោយក្លាយជាតារាក្នុងដួងចិត្តរបស់ពួកគេ សម្រាប់លោក​ sunny_suwanmethanont កំប្លែងមុខស្ងួតស្អាតសង្ហារហើយរក្សាភាពនៅលីវអស់រយ:ពេលជាច្រើនឆ្នាំ។

ថ្មីៗនេះលោក sunny_suwanmethanont បានចេញមុខចូលរួមកម្មវិធីមួយហើយត្រូវបានអ្នកយកពត៌មានសម្ភាន៍សាកសួរអំពីរឿងបេះដូងរបស់គាត់។ គាត់ឆ្លើយថាមិនបានគិតរឿងស្នេហាទេពេលនេះ ព្រោះជាប់កូនពីរនាក់នៅផ្ទះ ទៅណាមកណាចោលមិនបានទេ គិតថានារីដែលចូលមកប្រហែលមិនចូលចិត្តដែលគាត់មានកូននោះឡើយ។

After Footer (Active) - damrei Mr1 Zone2

កូនពីរនាក់របស់គាត់គឺជាកូនឆ្មារឈ្មោលដែលមានអ្នកចិត្តល្អម្នាក់យកមកអោយគាត់ចិញ្ចឹមដោយចៃដន្យ ពេលនៅជាមួយយូរៗទៅគាត់មានអារម្មណ៍ថាមិនដែលស្រលាញ់អ្វីខ្លាំងដូចស្រលាញ់ឆ្នារពីរក្បាលនេះទេកន្លងមក។ ពេលអ្នកយកពត៌មានសាកសួរបន្តថាចុះចង់យកអ្នកមកជួយចិញ្ចឹមឆ្មារទេ?

Sunny ថាកុំខ្វល់ពីរឿងនេះច្រើនអីខ្ញុំចាស់ហើយ សុំបណ្តោយអោយគ្រប់យ៉ាងទៅតាមធម្មជាតិ មិនមានខ្ញុំក៏មិនថាអីដែល មានអាពីរនាក់នៅផ្ទះគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំពេលនេះ។

អត្ថបទដោយ សា