ហាមជំទាស់ចិត្តម៉ែណាប៉ាប៉ា!! Duearisara ចង់ថតបញ្ចេញពោះធំទុកជាអនុសាវរីយ៍តែស្វាមី jetsetseb ដូចជាមិនសូវពេញចិត្តសោះ !

តារាស្រីនិងស្វាមីពេលនេះកំពុងមានដំណើរកំសាន្ត និងប្រើប្រាស់ជីវិតនៅប្រទេសសិង្ហបុរីជាមួយគ្នាយ៉ាងសប្បាយរីករាយ ក្រោយពេលប្រកាសអោយគ្រប់គ្នាដឹងថានាងកំពុងពរពោះបេប៊ីដំបូង។

After Footer (Active) - damrei Mr1 Zone2

មានបេប៊ីហើយអ្នកទាំងពីរកាន់តែខ្យូតដូចក្មេងម្តងទៀត ដោយចុងក្រោយខណ:ពេល Duearisara កំពុងសប្បាយចិត្តនឹងបង្ហាញរូបរាងក្បាលពោះធំអោយគ្រប់គ្នាឃើញ លោក jetsetseb ហួងហែងតាមបិទមិនអោយនាងបញ្ចេញទាល់តែសោះ។

មិនដឹងថាបារម្មណ៍ពីម្តាយ ឬកូន ឬទាំងពីរនាក់ទេពេលនេះ ចុងក្រោយគ្មានរណាមកជំទាស់ចិត្តអ្នកកំពុងមានផ្ទៃពោះបានឡើយ។ ម៉ែចង់ថតបង្ហាញក្បាលពោះ ម៉ែត្រូវបានថត ហើយតារាស្រីបានបង្ហោះរូបក្បាលពោះដ៏សែនស្រស់ស្អាត់អោយមិត្តភក្តិ និងហ្វែនៗបានទស្សនាជាលើកដំបូងបានសម្រេច។

អត្ថបទដោយ សា