Weir19 ឆ្លើយច្បាស់ហើយ ថាចាកចេញពីទូរទស្សន៍បុស្តិ៍លេខ៧ ឬ បន្តដើម្បីបានធ្វើជាកូនច្បងរបស់គ្រួសារ!!

អ្នកគាំទ្រតារាប្រុសអមត:របស់ទូរទស្សន៍បុស្តិ៍លេខ ៧ បានព្រួយបារម្មណ៍ហើយចាំអ៊ុតចម្លើយរបស់តារាប្រុសអស់មួយរយ:ហើយក្រោយមានពត៌មានថាលោក weir19 ចង់ក្លាយខ្លួនជាតារាសម្តែងប្រុសឯករាជ​ ចង់មានសេរីភាពពីបុស្តិ៍ចាស់។

ដោយចុងក្រោយម្ចាស់ខ្លួនបានផ្តល់ដំណឺងថា ខ្លួនបាននៅក្នុងបុស្តិ៍លេខ ៧ រយ:រាប់សិបឆ្នាំហើយពេលនេះមិនចង់ចេញទៅណាចោលទេ ចង់អោយកន្លែងនេះក្លាយជាផ្ទះដំបូង ហើយជាផ្ទះរបស់គាត់ជារៀងរហូត។

After Footer (Active) - damrei Mr1 Zone2

លោក weir19 នឹងបន្តកុងត្រាជាមួយបុស្តិ៍លេខ៧ ហើយសុំធ្វើជាកូនបងរបស់បុស្តិ៍នេះរហូតទាល់តែគាត់លែងអាសម្តែងបាន។ លោកបានអោយសម្ភាសន៍បន្តទៀតថា អាចនឹងមានរឿងថ្មីៗមកចាក់ផ្សាយអោយហ្វែនៗបានទស្សនា ដូចច្នេះហើយឈប់បារម្មណ៍ទៅ សូមរងចាំទស្សនានិងគាំទ្រស្នាដៃថ្មីរបស់គាត់ផង។

អត្ថបទដោយ សា