Baifernbah ធ្វើរឿងនេះគ្រប់ពេលដែលនាងធ្វើដំណើរកំសាន្តនៅក្រៅប្រទេស!! មិត្តភក្តិរួមដំណើររបស់នាងតែងតែជួបរឿងខ្មាស់គេគ្រប់ពេល!

មិត្តអ្នកអានប្រហែលធ្លាប់លឺខ្លះហើយថាកញ្ញា Baifernbah ជាតារាសម្តែងស្រីអារម្មណ៍ល្អចូលចិត្តធ្វើអោយគេញញឹម ហើយសប្បាយចិត្តពេលដែលបានជួបនាង។ ប៉ុន្តែពេលនៅជាមួយមិត្តភក្តិជិតស្និតវិញនាងសុំធ្វើខ្លួនជានាងពេញលក្ខណ: សុំមិនខ្វល់ថាមិត្តត្រូវខ្មាស់គេរបៀបណានោះទេ។

After Footer (Active) - damrei Mr1 Zone2

អ្នកចាត់ការរបស់ Baifernbah បានប្រាប់នៅក្នុងកម្មវិធី youtube របស់ពួកគេថា ប៉ៃហ្វឺនជាមនុស្សចូលចិត្តញ៉ាំតែអាហារថៃ ដូចច្នេះហើយវាលំបាកសម្រាប់ពួកគេខ្លាំងណាស់ពេលត្រូវធ្វើដំណើរទៅប្រទេសម្តងៗ ដែលមិនមានអាហារថៃ។ នាងតែងតែវេចខ្ចប់អាហារថៃទៅជាមួយជានិច្ច ចុងក្រោយយកទឹកប្រហុកទៅញ៉ាំជាមួយ ស៊ូស៊ីនៅហាងក្នុងប្រទេសជប៉ុនល្បីលំដាប់ប្រទេស។

មិត្តភក្តរួបដំណើរជាមួយត្រូវខ្មាស់គេផង ត្រូវដោះស្រាយជាមួយម្ចាស់ហាសុំការអនុញ្ញាតិផងដើម្បីអោយនាងបានញ៉ាំអាហារដែលនាងចូលចិត្តញ៉ាំ។ មិនមែនម្តង មិនមែនពីរដង ប៉ុន្តែគ្រប់ពេលដែលត្រូវធ្វើដណើរទៅក្រៅប្រទេសមិត្តរួមដំណើរត្រូវត្រៀមខ្លួនជួបររឿងបែបនេះ។

អត្ថបទដោយ សា