ក្រុមអ្នកគាំទ្រចាប់ផ្តើមសើរើរឿងដែលតារា K-POP ប្រុស Park Jimin សមាជិកក្រុម BTS បរិច្ចាកថវិកាមហាសាលអោយជនខ្វះលទ្ធភាពទិញវ៉ាក់សាំងចាក់ការពារសុខភាព!!

ហេតុការណ៍នោះបានកើតឡើងកាលពីចុងឆ្នាំ ២០២១ ដោយតារាប្រុស Jimin សមាជិកក្រុម BTS បានផ្តល់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់ប្រជាជនក្រីក្រដោយមិនព្រមបង្ហាញឈ្មោះ ប៉ុន្តែត្រូវ ARMYS តាមទាន់លើកយកមកនិយាយរហូតទល់សព្វថ្ងៃ។

After Footer (Active) - damrei Mr1 Zone2

Jimin ជាអាយដលដែលត្រូវបានគេអោយងារជា “ទេពធិតា” របស់ក្រុម និងរបស់ ARMYS ទូទាំងពិភពលោក គាត់តែងតែគិតល្អ ធ្វើល្អ ព្យាយាមដើម្បីអភិវឌ្ឍន៍ខ្លួន និងជួយអ្នកដ៏ទៃ។ ចុងក្រោយបរិច្ចាកថវិកាចំនួន 100 លាន KRW​ (85,170 $) ទៅកាន់អង្គការជួយសង្គ្រោះដើម្បីទិញវ៉ាក់សាំងការពារជម្ងឺ Polio ផ្តល់ជូនប្រជាជនដែលគ្មានលទ្ធភាព។

គាត់មិនចង់ចេញមុខទេ បានផ្តល់ថវិកានោះយ៉ាងសម្ងាត់ដោយប្រើប្រាស់ឈ្មោះរបស់លោកឪពុករបស់គាត់ជំនួស ប៉ុន្តែនៅតែមិនអាចលាក់បានពីព្រោះប៉ាប៉ាបានកាត់តរូបគាត់ដាក់លើប៉ាយឧបត្ថម្ភ។ អ្នកគាំទ្រក្រុម BTS ឃើញហើយនាំគ្នាយករូបនោះមកផុសសសើរ អរគុណ សាកសួររករឺសគល់រហូត Jimin ចេញមុខមកប្រាប់ថាម្នាក់នោះជាគាត់មែន។

អត្ថបទដោយ សា