បានស្រីមួយហើយពៅទៀត! Chompoo បង្ហោះរូបកូនស្រី Abigail បងៗឃើញហើយដឹងភ្លាមធំឡើងគ្មានទៅណាឆ្ងាយពីដាន់ជើងម្ដាយទេ! មានវីដេអូ
ជាអ្នកម៉ាក់ខាងហ្វេសិនស្រាប់ទៅហើយ សម្រាប់ Chompoo Araya ពេលនេះមានកូនស្រីម្នាក់ទៀតទើបធ្វើអោយបងអ្នកគាំទ្ររងចាំមើលថាតើម៉ាក់ៗនិងរកឈុតអ្វីមកអោយកូនស្រីស្លៀកខ្លះ ដោយវគ្គនេះអូន Abigail នៅជាទារកតូចនៅឡើយ ទម្រង់មុខមាត់អាចជាមិនទាន់ច្បាស់លាស់ថាដូចនរណាច្រើនជាង ប៉ា ម៉ាក់ ឬបងៗប្រុសទាំងពីរ
ប៉ុន្ដែធំឡើងច្បាស់ណាស់ថានិងក្លាយជាស្រីតូចត្រកូលអ្នកហ្វេសិនតាមម៉ាក់ៗយ៉ាងជាក់ច្បាស់ ដូចជាក់ស្ដែងម៉ាក់ Chompoo ផុសរូបភាពកូនស្រីពៅសំណព្វចិត្តជាមួយឈុតដ៏គួអោយស្រលាញ់ កូនស្រីថតរូបជាមួយម៉ាក់ៗជាច្រើនសន្លឹក
នរណាឃើញក៏ត្រូវធ្លាក់ក្នុងអន្លង់ស្នេហ៍របស់អូន Abigail កូនស្រីរបស់ Chompoo គ្រប់ៗគ្នា ថែមទាំងប្រគល់មេដៃនិងបេះដូងអោយជាច្រើនបន្ដបន្ទាប់ទៀត ជាពិសេសម្នាក់ៗសុទ្ធតែនិយាយក្នុងន័យតែមួយថា ធំឡើងច្បាស់ជាតារាម៉ូដែលប្រាកដណាស់ ព្រោះមើលបានតាមរយៈដៃអូនគាត់វែងជាងក្មេងដទៃ កែវភ្នែកស្រស់ស្អាតតាំងតែពីនៅក្មេងបែបនេះទៀត
អត្ថបទដោយ : នីត្តា



















