មិនទាន់គ្រប់មួយខែទេ ម៉ែ chomismaterialgirl ចាប់កូនស្រីតែងខ្លួនបាត់ទៅហើយ!! ធំឡើងដឹងតែ Fashion Queen ដូចម៉ាក់ម៉ាក់ហើយ!
កូនស្រីតែមួយហើយជាស្រីពៅប្រចាំគ្រួសារ Abigail ទទួលបានការស្រលាញ់ថ្នាក់ថ្នមពីសមាជិកគ្រួសារទាំងអស់យ៉ាងកក់ក្តៅ។ ចុងក្រោយស្រលាញ់កូនពេកតារាស្រី chomismaterialgirl ចាប់ផ្តើមចាត់ឈុត Fashion Baby អោយកូនទាំងដែលនៅតូចខ្លាំងអាយុមិនទាន់គ្រប់មួយខែផង។
ក្រោយពេលម៉ាក់ម៉ាក់ផុសរូបអូន Abigail នៅក្នុងអ៊ិនស្តាក្រាមនរណាៗក៏ចូលមកសសើរដែលថាឈុតសាកសម្ ហើយកូនស្រីពៅរីកធំធាត់លឿនណាស់អាចស្លៀកសំលៀកបំពាក់ម៉ូតទាន់សម័យបានហើយ។ សម្រាប់អ្នកម្តាយវិញពេញចិត្តខ្លាំង មើលតែរូបភាពក៏ដឹងដែលពីព្រោះនាងបីដោយក្តីថ្នាក់ថ្នម ហើយថើបកូនស្រីរហូត។
ចាប់ពីពេលនេះតទៅហ្វែនខ្លាប់របស់អូន Abigail អាចចាំទស្សនានិងផ្តិតយករូបភាពស្តាយ៍ស្អាតៗរបស់នាងបាន ព្រោះច្បាស់ណាស់ថាតារាស្រី chomismaterialgirl នៅមានសម្លៀកបំពាក់ជាច្រើនឈុតទៀតដែលចង់អោយកូនស្រីស្លៀកក្នុងវ័យបេប៊ី រឿង Fashion ទុកចិត្តលើម៉ាក់ chompoo បាន។
អត្ថបទដោយ សា








