ម៉ែកូនឈឺភ្នែកទៀតហើយ! Min Phichaya បន្ថែមឌឺក្រេស៊ិចស៊ីជាមួយឈុតហែលទឹកពណ៌ទឹកក្រូចមួយនេះ….ទឹកសមុទ្រក៏ឡើងកំដៅដែរ!! មានរូបភាព
តារាសម្ដែងស្រីស្អាត Min Phichaya តាំងតែប្រកាសថាខ្លួនលែងមានម្ចាស់បេះដូងមកក៏តាំងខ្លួនដើរលើវិថីនារីស៊ិចស៊ីជាផ្លូវការ ដោយមិនចាំបាច់ក្រែងចិត្តនរណាដូចកាលពីមុនទៀតនោះទេ មុននេះបានឃើញរូបភាពរបស់នាង ក្នុងឈុតហែលទឹកដ៏សែនស៊ិចស៊ីលើកដំបូងធ្វើអោយគ្រប់គ្នារត់ស្រវ៉ារកថ្នាំបន្ដក់ភ្នែកភ្លាមៗ ព្រោះមិនធ្លាប់បានឃើញស្ទាយបែបនេះពីមុនមកនោះទេ ក្រោយមកនាងក៏បានធ្វើអោយចិត្តអ្នកគាំទ្រញាប់ញ័រម្ដងទៀត
ដោយ Min បានបន្ថែមដឺក្រេនៃភាពស៊ិចស៊ីមួយកម្រិតទៀតក្នុងឈុតហែលទឹកពណ៌ទឹកក្រូចស្រស់ឆើតឆាយដើម្បទទួលយកពន្លឺព្រះអាទិត្យនៅមាត់សមុទ្រជាមួយនិងកូនឆ្កែតូច ស្ទាយនេះសូមជំរាបថាសមុទ្រក្ដៅខុសធម្មតាតិចៗ ទាំងខាងមុខនិងខាងក្រោយធ្វើស៊ីបេះដូងអ្នកមើលអស់គ្មានសល់
ក្រៅពីនេះ Min នៅបានសរសេរឃ្លាប្រកបជាមួយរូបភាពប្រកាសពីការនៅ single ឮៗថា “ចំនុចខ្លាំងគឺ ជាស្រីស្អាត ចំនុចខ្សោយគឺនៅ single #អ្នកផ្សេងគេការអស់ហើយៗៗៗៗ”
អត្ថបទដោយ : នីត្តា
















