អូហូ! Mark Prin ទម្លាយអារម្មណ៍លើកដំបូងក្រោយសុំ Kimberly រៀបការរួច!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាសម្ដែងថៃប្រុសរូបសង្ហាលោក Mark Prin សុំ Kimberly រៀបការរួចមក ចំណងស្នេហ៍អ្នកទាំងពីរកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ និងកាន់តែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំងថែមទៀត។

ជាក់ស្ដែងងាកទៅចាប់អារម្មណ៍ Mark វិញក្រោយពេលសុំគូស្នេហ៍ខ្លួនរៀបការរួចមក លោកក៏បានបង្ហោះរូបភាពនិងបង្ហាញអារម្មណ៍ក្នុងចិត្តរបស់ខ្លួនយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«មួយជីវិតនេះ មានពេលបែបនេះតែម្តងនោះទេ ហើយវាជាពេលវេលាដ៏សំខាន់បំផុតមួយសម្រាប់ខ្ញុំ និង Kim។ សុំអរគុណសម្រាប់មិត្តភាព និង ការជួយជ្រុមជ្រែង អរគុណសម្រាប់ការផ្តល់កម្លាំងចិត្ត អរគុណដែលមកអង្គុយកំដរនិយាយតាំងពីព្រឹកព្រលឹម អរគុណដែលយើងធំធាត់ជាមួយគ្នា អរគុណដែលចូលមកជីវិត ក្នុងពេលវេលាដ៏សែនវិសេសមួយនេះ»

មិនត្រឹមតែប៉ុនណោះ លោកបានបន្ដទៀតថា «ពាក្យថាអរគុណនេះ និយាយចេញមកប៉ុនណាក៏គង់មិនគ្រប់គ្រាន់! អរគុណចំពោះក្រុមគ្រួសារ បងប្អូន មិត្តភក្តិ គ្រប់គ្នាដែលជួយគាំទ្រ ជ្រោមជ្រែង ហើយនៅជាមួយពួកយើងគ្រប់ហេតុការណ៍ដែលកើតឡើងកន្លងមកក្នុងជីវិត។ អរគុណដែលធ្វើឱ្យពួកយើងមានថ្ងៃនេះបាទ! Nadech, Yaya, Pokmindset, Margie និង Itthi»។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងបាននាំគ្នាជូនពរឲ្យគូស្នេហ៍មួយគូនេះកាន់តែស្រលាញ់គ្នាខ្លាំងឡើងៗថែមទៀតផង៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី