លួចប្រើឈ្មោះតារាស្រី​ឥតឈប់ឈរ!! Esthersupree ប្រកាសបង្ហាញផេកបោកប្រាស់មួយទៀត នាងសុំអោយហ្វែនៗចៀសវាង ឬចុះឈ្មោះជាមួយផេកនេះ!

រឿងជាមួយផេកបោកប្រាស់ប្រជាជនថៃករណីចាស់ទើបតែស្ងប់ស្ងាត់ក្រោយនាងសម្រេចចិត្តដាក់ពាក្យបណ្តឹង បច្ចុប្បន្នមានផេកថ្មីចូលខ្លួនមកប្រើឈ្មោះរបស់ esthersupree ដើម្បីបោកប្រាស់មហាជនជាបន្តបន្ទាប់។ ចុងក្រោយនាងផុសប្រាប់ហ្វែនៗ និងគ្រប់គ្នាថាសូមកុំជឿផេកខាងក្រោមនេះ!

តារាស្រីបានផុសរូបដែលមានប្រាប់ពីឈ្មោះរបស់ផេក ហើយនាងបានសសេរជាសារដាស់តឿនគ្រប់គ្នាថា “❌esther មិនបានទាក់ទងឬពាក់ព័ន្ធជាមួយវេបសាយ៍នេះទេ សូមកុំនាំគ្នាចុះឈ្មោះ❌” ។​

After Footer (Active) - damrei Mr1 Zone2

អាចនិយាយបានថា មនុស្សល្បីនៅមិនសូវស្រួសសោះ ត្រូវគេប្រើប្រាស់កេរ្តិ៍ឈ្មោះផង រិះគន់ដោយមិនដឹងពីហេតុផល ហើយត្រូវគេទាញចូលក្នុងរឿងអាក្រក់ៗបានគ្រប់ពេល។ ទោះជាយ៉ាងណាក៏ដោយសូមអ្នកដែលបានដំណឹងពីតារាស្រីហើយកុំចាញ់បោកជនមិនល្អទាំងអស់នេះណា ចូរប្រយ័ត្នមុនសម្រេចចិត្តធ្វើរឿងអ្វីមួយ!

អត្ថបទដោយ សា