Great_rider10 ប្រាប់អ្នកជិតដិតថា Single កំសត់!! គេចាប់អោយគូរជាមួយអ្នកនេះអ្នកនោះបានតាមចិត្ត ដោយគ្មានសួរម្ចាស់ខ្លួនមួយម៉ាត់!
និយាយតាមត្រង់បច្ចុប្បន្នលោក Great_rider10 ជាតារាប្រុសដែលមានពត៌មានជាមួយតារាស្រីជាច្រើននាក់ ហើយស្ទើរជារៀងរាល់ថ្ងៃ។ គ្រប់ពេលពត៌មានតារាស្រីផ្ទុះឡើង ដឹងតែមានប្រធានបទនិយាយអំពីទំនាក់ទំនងរវាងនាងនិងតារាប្រុសរូបនេះ។
ត្រុសៗមកទល់ពេលនេះលោក Great_rider10 មានពត៌មានទាក់ទងជាមួយតារាស្រីចំនួនបួននាក់ហើយរួមមាន jackie_jacqueline, bow_maylada, b_boomm, និងចុងក្រោយកញ្ញា supassra_sp ដែលទើបបែកបាក់ជាមួយមិត្តប្រុស។
និយាយរួមអោយតែធ្លាប់សម្តែងរឿងរួមគ្នា ហើយនៅលីវ នឹងត្រូវបានគេសង្ស័យថាទំនាក់ទំនងជាមួយតួឯកប្រុសសម្បូរភាពកក់ក្តៅរូបនេះជានិច្ច។ រហូតចុងក្រោយម្ចាស់ខ្លួន Great_rider10 និយាយនៅក្នុងកម្មវិធីសម្ភាសន៍ថា ខ្លួនឯងគួរអោយអាណិត អាសូណាស់ អត់អ្នកថែ មានតែអ្នកចាប់គាត់អោយទៅអ្នកនេះអ្នកនោះដោយមិនសួរចិត្តគាត់មួយមាត់។
អត្ថបទដោយ សា





