Anna_celebeauty ផុសឆ្ងល់ហេតុអ្វីម៉ែម្សិលមិញសសើរ ថ្ងៃនេះចោទប្រកាន់ទៅវិញ!! នាងអះអាងថាបឺតមិនដែលគិតតោងតែងម៉ូ គាត់ជាមនុស្សល្អមិនដូចសម្តីម៉ែទេ!

ពត៌មានម្តាយតែងម៉ូចោទលោកបឺតថាជាជនជញ្ជក់ប្រយោជន៍ពីកូនស្រី បានក្លាយជាប្រធានបទដែលធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឺណែតមិនពេញចិត្ត ហើយនាគ្នារិះគន់គាត់ជាខ្លាំង។ ប៉ុន្តែក៏មានមនុស្សមួយចំនួនជឿសម្តីរបស់ម៉ែសង្ស័យថាលោកបឺតគិតមិនល្អមែន រហូតមិត្តជិតស្និតគ្រប់គ្នាត្រូវចេញមកមកអះអាង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលមានពត៌មានអ្នកម៉ែ anna_celebeauty​ បានផុស Story ជាសារសសេរថា “ម្សិលមិញCallនិយាយជាមួយម៉ែ គាត់ទើបតែសសើរបឺតថាជាមិត្តប្រុសដែលល្អបំផុត មិនទាមទាផលប្រយោជន៍ពីតែងម៉ូ ល្អមែនទែន។ ព្រឹកឡើងភ្ញាក់មក​ឃើញពត៌មានមួយបែបទៀតដែលខុសពីអ្វីដែលបាននិយាយគ្នា ខ្ញុំគិតថានេះជាការយល់ច្រលំណា ពីព្រោះបឺតគឺជាបុរសដែលល្អខ្លាំង ខ្ញុំធានាថាគាត់ជាបុរសស្អាតស្អំ”

ផុសរបស់ anna_celebeauty ធ្វើអោយមហាជនគ្រប់គ្នាងាកមកកាន់ជើងខាងលោកបឺត ១០០%វិញ។ ពេលនេះប្រជាជនថៃគ្រប់គ្នាឆ្ងល់ថាម៉ែលលើកយកប្រធានបទនេះមកនិយាយក្នុងគោលបំណងអ្វី លោកបឺតមិនដែលសូម្បីនិយាយដល់ឈ្មោះម៉ែ ចុះម៉ែធ្វើបែបនេះដាក់គាត់ដើម្បីអ្វី? នរណាបញ្ជារអោយធ្វើ?

អត្ថបទដោយ សា