ធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងឡើងមួយរំពេច សម្រាប់ទំនាក់ទំនងគូរស្នេហ៍ផ្អែមល្ហែមយ៉ាងអូន Thana ជាមួយនិង Praewa Nichapat ក្រោយពីមានពត៌មានថាស្នេហាលែងផ្អែមល្ហែម ដក់ថ្នាក់ចែកផ្លូវគ្នា បន្ទាប់ពីសង្កេតឃើញថាមួយរយៈធំនេះលែងមានសកម្មភាពផ្អែមល្ហែម ធ្វើអោយគ្រប់គ្នាសង្ស័យថាកើតរឿងអ្វីចំពោះទំនាក់ទំនងអ្នកទាំងពីរ
ជាក់ស្ដែង (23 មេសា 2022) Thana ធ្វើអោយហ្វេនៗសង្ស័យម្ដងទៀត ក្រោយពីចេញមកបង្ហោះសារថា “នៅពេលពាក្យពិតពាក្យថាស្រលាញ់វាមិនឈ្នះអ្វីគ្រប់យ៉ាង #បទចម្រៀងគ្រប់គ្នាបទចម្រៀងៗៗៗ” ទោះបីគ្រាន់តែជាបទចម្រៀងតែក៏ធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍និងតាមដានមិនស្ទើរ នៅពេលបងប្រុសសែនល្អយ៉ាង Boy Pakorn ចូលមកខមិនថា “មិនរួចក៏ប្រាប់ថាមិនរួមកកវើយ”
លើសពីនេះទៀតក្នុងពេលតែមួយនោះខាងប្អូន Thana មានឆ្លើយតបអ្នកគាំទ្រដែលចូលមកខមិនសុំបទចម្រៀងក្នុង IG ថា “សុំបទលួងចិត្តអ្នកគេបោះបង់ចោលចា សង្សាសុំបែកក្នុងថ្ងៃកំណើត” ចំលើយឆ្លើយថា “រីករាយជានិច្ចបាទ” ហើយក៏មិនដឹងដែរថាពាក្យឆ្លើយនេះសាម៉ីខ្លួនមានន័យថាខ្លួនកំពុងស្ថិតក្នុងស្ថានភាពដូចហ្វនៗដែរឬយ៉ាងណាទេ
អត្ថបទដោយ : នីត្តា











