មានកូនមែនជាឧបសគ្គ! Dew Arisara ទោះបីជាមានផ្ទៃពោះក៏នៅតែអាចលេងស្ទាយហ្វេសិនបានសំខាន់កាន់តែស្អាតខ្លាំងជាងមិនទៅទៀត!! មានរូបភាព
Dew Arisara អនាគតអ្នកម៉ាក់ថ្មី ពោះកាន់តែធំសម្រស់កាន់តែស្រស់ស្អាតលេងស្ទាយហ្វេសិនកាន់តែខ្លាំងជាងមុន រ៉ូមពណ៌ផ្កាឈូកស្រស់ឆើតឆាយឈ្នះអស់មារសត្រូវ ថតរូបផុសក្នុង IG ស្អាតលើសពីពាក្យបរិយាយសមសួនគ្រប់មុំ តែពីចំហៀងឃើញថាពោះធំណាស់ដែរហើយ
ក្រោយពីចេញមកប្រកាសដំណឹងល្អថាពេលនេះខ្លួនកំពុងក្លាយជាអ្នកម៉ាក់គេហើយ សម្រាប់តារាស្រីមុខស្រស់យ៉ាង Dew Arisara ជាមួយនិងស្វាមីកំពូលអ្នកមាន Sebastian Lee ដែលមើលទៅដូចជាហួងហែងទារកតូចក្នុងផ្ទៃខ្លាំងណាស់ ហើយនៅមិនយូរទៀតទេនិងបានឃើញមុខកូនដំបូងហើយ
អាចនិយាយបានថាគ្រប់ចលនារបស់ Dew មានតែហ្វេនៗតាមដាននិងចាប់អារម្មណ៍គ្រប់យ៉ាង ជាពិសេសហ្វេសិនរ៉ូមអ្នកមានផ្ទៃពោះរបស់នាង ឈុតនីមួយៗស្អាតខ្លាំងណាស់ ឬក៏សង្ហាៗជាច្រើនដែលធ្វើអោយអ្នកម៉ាក់កាន់តែមើលទៅសមសួនទ្វេឡើង
ហើយរូ៉បអ្នកមានផ្ទៃពោះរបស់អ្នកម៉ាក់កំពូលស៊ិចស៊ីយ៉ាង Dew ដែលផុសនៅក្នុង IG ថ្មីៗនេះ ធ្វើអោយហ្វេនៗលាន់មាត់គ្រប់ៗគ្នាឈុតពណ៌ផ្កាឈូកស្រស់សមនិងស្បែកសខ្ចីរបស់អ្នកម៉ាក់បូករួមនិងស្ទាយថតទៀត បើមិនសរសើរមិនបានមែនហើយ អ្នកម៉ាក់ក៏នៅមានឃ្លាអមជាមួយរូបភាពទៀតថា “People say a lot. So I watch what they do foto by @tangmottmtm” ទោះមានប៊េប៊ីក៏មិនមែនជាឧបសគ្គរបស់ម៉ាក់ៗដែរចា
អត្ថបទដោយ : នីត្តា






















