គិតម៉េចវិញកនយើង កាន់ដៃគ្នាស្វីតដល់ហើយ!! Baifernbah និង marchutavuth ផុសរូបស្និតស្នាលគួរអោយចាប់អារម្មណ៍!
ថ្មីៗនេះតារាស្រី Baifernbah ត្រូវបានមិត្តភក្តិជិតស្និតបំផុតនៅក្នុងជីវិតនេះ អញ្ជើញអោយធ្វើជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី “แพ้เป็นพระ ชนะเป็นมาร์ช EP.6” របស់លោក marchutavuth បន្ទាប់ពីមិនដែលបានជួបគ្នាអស់មួយរយ:វែង។
ជួបគ្នាភ្លាមអ្នកទាំងពីរនិយាយគ្នារឿង អ្នកសារពត៌មានទៅសួរ Baifernbah រឿងដែល marchutavuth មានមិត្តស្រីក្រៅវិស័យសិល្ប: ដោយអ្នកទាំងពីឆ្ងល់ដូចគ្នាថា រឿងរបស់ ម៉ាក ហេតុអ្វីមកសួរបៃហ្វឺន? និយាយគ្នាហើយក៏នាំគ្នាផលិតកម្មវិធី youtube ដែលធ្វើអោយប្រិយមិត្តអស់សំណើចយ៉ាងខ្លាំង។
ចុងក្រោយបំផុតតារាស្រីបានធ្វើអោយអ្នកយកពត៌មានទាំងឡាយទាំងពួង ក៏ដូចជាហ្វែនៗនាំគ្នាសង្ស័យម្តងទៀតថាអ្នកទាំងពីរនៅមានទំនាក់ទំនងលើសពីមិត្តជិតដិត ដោយសា Baifernbah ផុសរូបអង្គុយកាន់ដៃគ្នា ទឹកមុខញញឹមអៀនៗ ។ ត្រូវតាមដានបន្តទៀតយើង!!
អត្ថបទដោយ សា







