Aum Patcharapa ស្លៀកប៊ីគីនីមួយឈុតនេះរាំនៅក្នុង Tiktok ស៊ិចស៊ីស្អាតពេកដល់ថ្នាក់មានអ្នកសុំទិញបន្ដ! មានរូបភាព
ទទួលស្វាគមន៍ខែមេសាពីអាកាសធាតុកាន់តែក្ដៅទៅទៀត នៅពេលតារាល្បីជួរមុខរបស់ប្រទេសថៃយ៉ាង Aum Patcharapa ប្រមូលខោវអាវទៅដើរលេងនៅសមុទ្រជាមួយមិត្តសម្លាញ់និងម្ចាស់ចិត្តរូបសង្ហាលោក Pok
ដោយមុននេះ Aum ទើបនិងផុសរូបភាពស៊ិចស៊ីជាមួយឈុតប៊ីគីនីពណ៌ទឹកក្រូចស្រស់ និងផុសវីដេអូរាំសប្បាយរីករាយថែមទាំងស៊ិចស៊ីហួសថ្លែងរួចមកហើយ ជាក់ស្ដែងក៏នៅមិនទាន់ចប់ដែរ នាងបានប្រលែងរូបថតស្លៀកប៊ីគីនីមកជាច្រើនទៀត ជាពិសេសឈុតប៊ីគីនីពណ៌ស បូករួមនិងសាច់សខ្ចីរលោងម៉ត់ខៃនិងរាងដ៏ស្រស់ស្អាតរបស់នាង នរណាឃើញក៏មិនអាចអូសរំលងបានដែរ
ស្អាតគ្រប់ស្ទាយសមជាស្រីស្អាតលំដាប់ម៉ែមែនចំណែកឯរឿងស៊ិចស៊ីវិញក៏មិនដែលរងនរណាដែរ រឿងនេះធ្វើអោយ A. Supachai ត្រូវប្រញាប់ចូលមកខមិនសុំទិញឈុតបន្ដតែម្ដងចា “ឈុតនេះបងសុំទិញបន្ដហើយណាចា ចង់ស្លៀក”
អត្ថបទដោយ : នីត្តា





















