ផ្អែមល្ហែមណាស់! Aum បង្ហោះរូបភាពគូជាមួយគូស្នេហ៍ បង្ហាញសម្ព័ន្ធភាពស្នេហានៅតែរឹងមាំ!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីមួយរយៈពេលមុខតារាសម្ដែងថៃស្រី​ Aum Patcharapa បានចេញមុខបញ្ជាក់ពីទំនាក់ទំនងស្នេហានាងនិងគូស្នេហ៍នៅតែដូចមុនដដែល គ្រាន់តែមួយរយៈពេលនេះជម្ងឺកូវីដ១៩ រាលដាលខ្លាំងពេកទើបអ្នកទាំងពីរមិនសូវបានជួបគ្នា ព្រោះខ្លាចឆ្លងជម្ងឺផងដែរ។

ជាក់ស្ដែងនៅពេលនេះហ្វេនៗជាច្រើនពិតជារំភើប នៅពេលឃើញតារាស្រីរូបនេះ បានបង្ហោះរូបភាពគូជាថ្មីម្ដងទៀតក្រោយពេលខកខានបង្ហោះ៩សប្ដាហ៍ គឺក្នុងដំណើរកម្សាន្តទៅលេងឆ្នេរសមុទ្រយ៉ាងសប្បាយរីករាយ និងពោលពេញដោយក្ដីសុខតែម្ដង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែសប្បាយចិត្ត ព្រោះឃើញចំណងស្នេហាអ្នកទាំងពីរនៅតែដូចដើម និងមានពេលវេលាសម្រាប់គ្នាទៅវិញទៅមកធម្មតាវិញ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី