កូវីដមិនមែនសុទ្ធតែអាក្រក់! Mike Phirat ជាប់គាំងនៅតែក្នុងបន្ទប់ក្នុងទីក្រុងសៀងហៃ 41 ថ្ងៃស្គមឡើង…..! មានរូបភាព
Mike Phirat បង្ហាញពីសកម្មភាពក្នុងការឃុំខ្លូននៅតែក្នុងបន្ទប់ចំនួន 41 ថ្ងៃក្រោយពីទីក្រុងសៀងហៃមានការផ្ទុះឆ្លងកូវីដខ្លាំង កំឡុងពេលនៅដាច់ដោយលែងមានឱកាសបានបង្កើតអាជីពថ្មិជាច្រើនទៀត
ស្ថានការណ៍កូនវីដ 19 បានរីករាលដាលខ្លាំងក្នុងទីក្រុងសៀងហៃនៃប្រទេសចិន ហើយត្រូវបានបិតខ្ទប់មិនអោយប្រជាពលរដ្ឋធ្វើចរាចរណ៍ចេញក្រៅផ្ទះឬលំនៅដ្ឋាន នៅក្នុងនោះ Mike ដែលហោះទៅធ្វើការនិងប្រើជីវិតរស់នៅក្នុងទីក្រុងសៀងហៃបានមួយរយៈនោះក៏ត្រូវធ្វើការឃុំខ្លួននៅដាច់ដោយលែងនិងគេដែឬ
នៅក្នុង IG របស់កំលោះ Mike បានសរសេររៀបរាប់ពីជីវិតរស់នៅតែក្នុងបន្ទប់នីងមិនអាចចេញទៅណាបានអស់រយៈ 41 ថ្ងៃមកហើយ សាម៉ីខ្លួនប្រើជីវិតអោយរួចៗផុសមួយមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងប្រាប់ថាជាពេលដែលត្រូវបង្កើតជំនាញជាច្រើនយ៉ាង ធ្វើអោយខ្លួនដឹងថាខ្លួនឯងពិតជាមានសមត្ថភាពធ្វើបានមែន “ឃុំខ្លួនមកអស់រយៈពេលយូរដែលហើយសរុបទាំងថ្ងៃនេះទៀត 41 ថ្ងៃហើយបានបាទ អានសៀវភៅ ប្រជុំអនឡាយ ហាត់ប្រាណ ចៀនពង លាងចាន បោកខោវអាវ សម្អាតបន្ទប់ អស់មួយថ្ងៃទៀត អ្វីដែលទទួលបានពីការឃុំខ្លួននៅដាច់ដោយលែកនេះគឺអាចបង្កើតអាជីពថ្មីៗច្រើនណាស់
បង្កើតជំនាញ “បុរសមេផ្ទះ” បង្កើតជំនាញ “ថែរាងស្គម” បង្កើតជំនាញ “និយាយជាមួយខ្លួនឯង” បង្កើតជំនាញ “អ្នកអានដ៏អស្ចារ្យ” បង្កើតអាជីព “អ្នកឯកានៅតែឯងតែមិនឯកោ” អាចនិយាយបានថាពេលនេះការនៅដោយលែងក្នុងកម្រិត LV.99″
គ្រប់គ្នាដែលបានឃើញនិងអានហើយនាំគ្នាផ្ញើរកំលាំងចិត្តជាបន្ដបន្ទាប់ដល់អ្នកកំលោះរូបសង្ហាយើង
អត្ថបទដោយ : នីត្តា

















