ក្រោយប្រកាសដំណឹងមានផ្ទៃពោះ វ៉ាន់ នីឡា ស្រាប់តែទម្លាយសារស្មុគស្មាញបែបនេះមួយទៀត!

ជាការពិតណាស់ក្រោយពេលដែលតារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ប្រកាសថាខ្លួនកំពុងតែពរពោះកូននៅក្នុងផ្ទៃមក មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ និងសម្ដែងការរំភើបចិត្ត សប្បាយរីករាយជំនួសនាងយ៉ាងខ្លាំងទៀតផង។

យ៉ាងណាមិញក្រោយពេលប្រកាសដំណឹងមានផ្ទៃពោះ ក្រោយពេលរៀបការបានជាង១ខែមក ស្រាប់តែប៉ុន្មានម៉ោងមុន តារាកំប្លែងរូបនេះបានធ្វើឲ្យហ្វេនៗជាច្រើនសម្ដែងការព្រួយបារម្ភវិញ នៅពេលនាងបានបញ្ចេញសារយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«ស្លៀករ៉ូបតែមួយថ្ងៃ តែត្រូវរ៉ាប់រងគ្រប់បញ្ហាមួយជីវិត មិនថា សប្បាយ ឬ ទុក្ខ»

តាមសារនេះហ្វេនៗជាច្រើនបាននាំគ្នាចូលទៅបញ្ចេញមតិលើកទឹកចិត្តចំពោះតារាកំប្លែងវ័យក្មេងរូបនេះ និងព្យាយាមប្រាប់កុំឲ្យនាងមានរឿងស្មុគស្មាញក្នុងចិត្តច្រើនពេក ព្រោះវាមិនល្អចំពោះស្ដ្រីដែលកំពុងតែពរពោះកូនក្នុងផ្ទៃនោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី