កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Baifern បានចូលរួក្នុងកម្មវិធី Talk Show ជាមួយនឹងពិធីកររូបសង្ហាលោក Kanchai ក្នុងនោះនាងបានបង្ហើបអំពីជីវិតស្នេហារបស់ខ្លួន ធ្វើឲ្យហ្វេនៗជាច្រើនផ្ទៀងត្រចៀកចាំស្ដាប់នាងជាច្រើនទៀតផង។

ក្នុងនោះផងដែរ នាងបានបង្ហើបត្រង់ៗថា នាងធ្លាប់ស្រមៃថានឹងរៀបការ មានកូននៅអាយុ ២៧ ឆ្នាំជាមួយមនុស្សដែលនាងស្រឡាញ់ តែចុងក្រោយរឿងនេះក៏បរាជ័យរហូតធ្វើឱ្យនាងនៅទំនេរមិនគិតចង់មានស្នេហាមកទល់បច្ចុប្បន្ននេះ។
តែអ្វីដែលហ្វេនៗនិងមហាជនគ្រប់គ្នានឹកស្មានមិនដល់នោះគឺ នាងក៏បានទម្លាយទៀតថា បើទោះបីជាមិនទាន់មានបុរសជាគូអនាគត់ តែបច្ចុប្បន្ននេះនាងក៏មានបុរសក្នុងចិត្តម្នាក់ដែរ បុរសនោះគឺ កំពូលតារាប្រុសកូរ៉េ លោក Gongyoo។
ក្រោយពេលលឺបែបនេះ ហ្វេនៗ ជាពិសេសនោះគឺអ្នកដែលតាមស្រលាញ់តារាស្រីរូបនេះសម្ដែងការខកចិត្តយ៉ាងខ្លាំង ព្រោះមិននឹកស្មានថានាងពេញចិត្តតារាកូរ៉េដែលនៅឆ្ងាយគ្នាបែបនេះទៅវិញនោះទេ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖






អត្ថបទដោយ៖ស៊ីវលី