ប្តឹងអោយដល់ទីបំផុត!! ក្រុមហ៊ុន GMMTV ប្រកាសមិនពេញចិត្តអ្នកប្រើប្រាស់អ៊ិនធឺណែតដែលយករូបតារាទៅផុសបង្ករផលអវិជ្ជមាន!
បន្ទាប់ពីបានរួមសម្តែងរឿង F4 ដែលទើបចប់ថ្មីៗនេះ កញ្ញា “ខាវទូ” និងលោក “ឌីវ” មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងចំនួនអ្នក Follow ផ្ទុះឡើងជាកំហុក ហើយមានការងារជាច្រើនចាប់ផ្តើមចូលមកក្នុងជីវិតរបស់តារាទើបរះទាំងពីរដួងនេះ។ ប៉ុន្តែមិនមែនមានសុទ្ធតែរឿងល្អទេដែលចូលមក រឿងអាក្រក់មួយចំនួនក៏បានចូលមកធ្វើអោយពួកគេខូចខាតយ៉ាងច្រើនផងដែល។
ចុងក្រោយក្រុមហ៊ុន GMMTV អ្នកមើលការខុសត្រូវតារាទាំងពីរបានចេញប្រកាសថាពេលនេះក្រុមហ៊ុនបានប្រគល់សិទ្ធអោយមេធាវីដាក់ពាក្យបណ្តឹងបុគ្គលមួយចំនួនដែលព្យាយាមយករូប កញ្ញា “ខាវទូ” និងលោក “ឌីវ” ទៅប្រើប្រាស់បែបមិនសមរមបង្ករអោយមានរឿងអាណាចា និងការខាត់បង់ជាច្រើនដល់ក្រុមហ៊ុននឹងតារា។
GMMTV សុំបញ្ជាក់យ៉ាងច្បាស់ថាយ៉ាងណាក៏ត្រូវជាប់ទោសដែល រឿងនេះជារឿងធំ អ្នកប្រើប្រាស់អ៊ិនធឺណែតទាំងនោះត្រូវតែទទួលខុសត្រូវចំពោះទង្វើដែលខ្លួនបានធ្វើ ហើយរឿងលើកនេះនឹងផ្តល់មេរៀនអោយអ្នកដទៃទៀតពាក់ព័ន្ថនឹងការយករូបតារាទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនដោយមិនបានស្នើរសុំក្រុមហ៊ុន។
អត្ថបទដោយ សា





