Songkarn ដឹកដៃ Matt ធ្វើបុណ្យជុំគ្រួសារយ៉ាងមានក្ដីសុខ ក្រោយចេញពីមន្ទីរពេទ្យ!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីមួយរយៈពេលមុនលោក Songkarn ដែលជាគូស្នេហ៍តារាស្រី Matt Peranee មានរបួសសម្រាកនៅមន្ទីរពេទ្យ ក្រោយជួយគ្រោះថ្នាក់ដួលកង់ ហើយពេលនេះជម្ងឺលោកក៏បានធូរស្រាល​ និងអាចត្រឡប់ទៅផ្ទះវិញផងដែរ។

យ៉ាងណាមិញក្រោយពេលត្រឡប់ទៅដល់ផ្ទះវិញ កាលពីម្សិលមិញនេះសេដ្ឋីរូបនេះបានដឹកដៃសង្សារសំណព្វចិត្ត Matt និងក្រុមគ្រួសារធ្វើបុណ្យរួមគ្នា ដោយបាននិមន្តព្រះសង្ឃជាច្រើនអង្គមកសូត្រមន្ត ក៏ដូចជាប្រគេនចង្ហាន់ពោលពេញដោយទឹកចិត្តជ្រះថ្លាផងដែរ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើប ជាពិសេសឃើញវត្តមាន Matt ដែលជាគូស្នេហ៍នៅក្បែរមើលថែទាំលោកក្រោយពេលចេញពីមន្ទីរពេទ្យទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី