សង្ស័យ ព្រឹត្តិការណ៍ធំកំពុងកើតមានឡើង!! តារាប្រុសសង្ហារៗរបស់ក្រុមហ៊ុន “ណាដាវ” រួមមុខគ្នានៅឆ្នេរសមុទ្រ!

មិនទាន់មានពត៌មានប្រកាសជាផ្លូនការណ៍នៅឡើយទេថាបន្តិចទៀតនេះនឹងមានអ្វីចូលខ្លួនមកបម្រើអារម្មណ៍របស់ទស្សនិកជន និងហ្វែនៗរបស់តារាប្រុសមួយចំនួនធំ ប៉ុន្តែគ្រប់គ្នាសង្ស័យហើយផុសនិយាយឆ្លងឆ្លើយគ្នាថា ក្រុមហ៊ុនណាដាវកំពុងរៀបចំកម្មវិធីធំមួយដែលប្លែកភ្នែក។

ប៉ុន្មានថ្ងៃចុងក្រោយនេះយើងឃើញមានតារាប្រុសកំលោះៗជាច្រើននាក់នាំគ្នាផុសជួបជុំនៅមាត់សមុទ្រព្រមគ្នា ហើយផុសក្នុងពេលតែមួយ ដែលតាមចូលពិនិត្យទៅមានស្ទើរទាំងអស់ដូចជា Thanapob_lee, ter, sky, bank,
icepariss, pp, billkin, oabnithi, toptapp_nc, ccaptainch។

After Footer (Active) - damrei Mr1 Zone2

កំលោះៗផុសរូបព្រមជាមួយហាសថេកដូចគ្នាថា #NadaoOutingHappySea បណ្តាលអោយមានការចាប់អារម្មណ៍ជាខ្លាំង។ ពេលនេះហ្វែនៗកំពុងជ្រួលច្របល់រងចាំអោយខាងក្រុមហ៊ុនប្រកាសប្រាប់ ហើយក៏សង្ឃឹមថានឹងឆាប់បានឃើញកម្មវិធីល្អរបស់ពួកគេ។

អត្ថបទដោយ សា