Kimberly ឆ្លើយតបបែបនេះភ្លាមៗ ក្រោយពេលផលិតករម្នាក់បានសួរនាងរឿង Mark សុំរៀបការ!(មានវីដេអូ)

ជាការពិតណាស់ ក្រោយពេលដែលកំពូងតារាសម្ដែងថៃលោក Mark Prin សុំកញ្ញា Kimberly រៀបការមក មហាជននិងហ្វេនៗជាច្រើនពិតជាអន្ទះសារចង់ឃើញអ្នកទាំងពីរដឹកដៃគ្នាចូលរោងការយ៉ាងខ្លាំង ហើយរឿងនេះក៏នៅតែជាទីចាប់អារម្មណ៍របស់ហ្វេនៗនិងអ្នកសិល្បៈថៃជាច្រើនផងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ ខណៈពេលដែលតារាសម្ដែងស្រីរូបនេះនៅកន្លែងថតរឿង យើងបានឃើញនាងផ្ដល់ចម្លើយទៅកាន់ផលិតករគឺលោក ​Piya ​បានសួរអំពី​រឿង​​សុំរៀប​ការរបស់ ​​Mark ​ចំពោះ ​នាង ​នៅស្វីសតើមានអារម្មណ៍បែបនេះ ភ្លាមៗនោះ Kimberly បានឆ្លើយទាំងទឹកមុខញញឹមប្រិមប្រិយថា «រំភើបចិត្តណាស់»។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនក៏កាន់តែរំភើបចិត្ត និង សប្បាយរីករាយនៅពេលឃើញតារាស្រីរូបនេះបង្ហាញទឹកមុខរំភើបយ៉ាងគួរឲ្យស្រលាញ់បែបនេះ៕ តោះ! ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

View this post on Instagram

 

A post shared by Piya Sawetpikul (@kongpiya)

អត្ថបទដោយ៖ស៊ីវលី