ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលអតីតស្វាមីពិធីការិនីភេទទី៣ ផេនខេក មានអ្នកថ្មីមក ធ្វើឲ្យនាងឈឺចាប់យ៉ាងខ្លាំង និងបានប្រកាសនៅក្នុងបណ្ដាញសង្គមថានិងមិនបកស្រាយវិញនោះទេ ដែលជាហេតុធ្វើឲ្យហ្វេនៗជាច្រើនសរសើរពីការតាំងចិត្តរបស់តារាភេទទី៣នេះយ៉ាងខ្លាំង។

ជាក់ស្ដែងស្រាប់តែថ្មីៗនេះ ហ្វេនៗជាច្រើនបានឃើញតារាភេទទី៣រូបនេះ បានបង្ហោះរូបភាពជាមួយនិងបុរសម្នាក់យ៉ាងស្និតស្នាល និងអមជាមួយសារយ៉ាងដូច្នេះថា «គ្មានអ្នកណាយល់ចិត្តយើងច្បាស់ជាងអ្នកខូចចិត្តដូចគ្នាទេ»។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាមានការធូរចិត្តច្រើន ព្រោះឃើញតារាភេទទី៣រូបនេះ មានអ្នកខូចចិត្តកំដរ ពោលគឺនាងមិននៅម្នាក់ឯងឯការនោះទេ ថ្វីត្បិតតែពេលនេះចែកផ្លូវគ្នាជាមួយអតីតស្វាមីក៏ដោយ៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី