chomismaterialgirl រៀបចំពិធីខួបកំណើត ១ខែ អោយកូនស្រីពៅ Abigail!!

ពេលវេលាដើរលឿនមែន មួយប៉ព្រិចភ្នែកសោះកូនស្រី Abigail របស់អ្នកនាង chomismaterialgirl និងលោក nottvisrut មានអាយុគ្រប់មួយខែយ៉ាងបរិបូរណ៌បាត់។ ថ្ងៃនេះក្រុមគ្រួសាររបស់ពួកគេបានធ្វើកម្មវិធីផ្លុំនុំខេកជាមួយគ្នានៅផ្ទះយ៉ាងកក់ក្តៅ!

អ្នកទាំងអស់គ្នាជួបជុំលក្ខណ:គ្រួសារ ថតរូបជាមួយកូន ប្អូន​ និងចៅស្រីដោយក្តីអំណរសប្បាយរីករាយ ថ្វីត្បិតប៉ាប៉ាមិនបានចូលរួមព្រោះជាប់ធុរ:នៅតាមខេត្តក៏ដោយ។ បន្ទាប់ពីរៀបចំកម្មវិធីខ្យូតៗជាមួយគ្រួសាររួចអ្នកនាង Chompoo បានផុសរូបនៅក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption ថា “🌬 Gale 1 month!!” ។

After Footer (Active) - damrei Mr1 Zone2

បណ្តាលអោយតារាៗ និងហ្វែនខ្លាប់របស់គ្រួសារពួកគេជាច្រើននាក់នាំគ្នាចូលមកខមមិនជូនពរ សសើរពីសម្រស់របស់ Abigail និងចូលរួមសម្តែកក្តីអបអរសាទរម្តងទៀត ដោយរហូតមកទល់ពេលនេះមានអ្នកចូលមក like និង comment ជិត១លាននាក់ហើយ។ #Happy_Birthday! #Happy_Abigail_Day!!!

អត្ថបទដោយ សា