មនុស្សពីរអ្នកដែល naphat_nine អត់មិនបានក្នុងជីវិត!! តារាប្រុសឆ្លើយម្តងទៀតអំពីទំនាក់ទំនងជាមួយ Baifernbah!
អ្នកគាំទ្រទើបតែបានដឹងអំពីរឿងនេះក្រោយតួឯកប្រុស naphat_nine បានចូលខ្លួនមកឆ្លើយសំនួរនៅក្នុងកម្មវិធី “วันกรรชัย” កាលពីម្សិលមិញនេះ។ តារាប្រុសបានប្រាប់ថាមនុស្សដែលស្និតស្នាលជាមួយគាត់ខ្លាំងបំផុតនាពេលនេះគឺ កញ្ញា Baifernbah និងពីធីករប្រុស Num Kanchai ពិសេសដល់ថ្នាក់ខ្វះមិនបានទេពេលនេះ។
naphat_nine បានផ្តល់សេចក្តីលំអិតថាអ្នកទាំងពីរខាងលើជាមនុស្សដែលគាត់ Call និយាយលេង, សាកសួរសុំមិត្តយោបល់, update អំពីជីវិត, និងនិយាយបានគ្រប់រឿងគ្រប់ពេលវេលាដោយមិនមានចិត្តគិតថាខ្លាច ឬបារម្មណ៍នោះឡើយ។ ហើយជាទូទៅពួកគេក៏តែងតែផ្តល់នូវគិំនិត និងអារម្មណ៍ល្អៗមកអោយគាត់វិញជានិច្ច។
សម្រាប់រឿងស្នេហាជាមួយតារាស្រី Baifernbah លោក nine ពេលនេះយើងទាំងពីរជាមិត្តភក្តិនឹងគ្នា ប៉ុន្តែនៅថ្ងៃអនាគតគ្រប់យ៉ាងអាចនឹងប្រែប្រួលក៏ថាបាន។ គាត់ខ្លួនឯងក៏មិនច្បាស់អំពីរឿងនេះដែល ប៉ុន្តែបៃហ្វឺនជាប្រភេទមនុស្សស្រីដែលគាត់ចង់បានយកមកធ្វើជាគូអនាគត់ នៅក្បែរនាងជីវិតមានក្តីសុខ និងស្នាមញញឹមរហូត។
អត្ថបទដោយ សា








