ឃើញមិត្តភ័ក្ដជិតក្លាយជាកូនក្រមុំ Yaya ដល់ថ្នាក់ផុសត្រង់ៗដល់ Nadech ថានឹកខ្លាំងណាស់ហើយខាងប្រុសឆ្លើយវិញយ៉ាងលឿនឃើញហើយសង្ស័យតែ….! មានរូបភាព
នៅឆ្ងាយគ្នាប៉ុណ្ណាក៏ដោយ តែក៏ដូចនៅជិតគ្នាអញ្ចឹងដែរសម្រាប់គូរស្នេហ៍តារាប្រុសស្រី Nadech Kugimiya និង Yaya Urassaya ទោះបីជាមុននេះខាងប្រុសបានហោះហើរសំដៅទៅដល់ប្រទេសន័រវេស ប៉ុន្ដែត្រូវតែឃ្លាតឆ្ងាយពីគ្នាម្ដងទៀត ទើបធ្វើអោយក្ដីនឹករលឹកវាច្រើនហួសហេតុពេក
ជាក់ស្ដែងនៅពេលថ្មីៗនេះ Yaya បានផុសរូបភាពគូរ ដោយម្នាក់ៗសុទ្ធតែពេញទៅដោយស្នាមញញឹមដ៏ស្រស់ស្រាយ ព្រមទាំងសរសេរឃ្លាខ្លីៗថា “ន.ណ ចា” ធ្វើអោយហ្វេនៗប្រញាប់ចូលមកអោយមេដៃភ្លាមៗ ដោយសារតែភាពគួអោយស្រលាញ់របស់មួយគូរនេះ ប៉ុន្ដែប៉ុណ្ណឹងមិនគ្រាន់ទេ នៅពេល Nadech ឃើញហើយក៏ប្រញាប់ចូលមកខមិនឆ្លងឆ្លើយភ្លាមៗ
“ខាងនេះនឹកអូនខ្លាំងជាងណាមនុស្សពូកែ” រឿងនេះអាចនិយាយបានថាស្រមោចកំពុងតែតោង IG អស់ទៅហើយ ហើយគ្រប់គ្នាដែលបានឃើញសុទ្ធតែចូលមកប្រាប់ក្នុងន័យតែមួយថា ផ្អែមមិនដែរថយចុះបែបនេះ តើពេលណានិងបានឮដំណឹងល្អនិងគេទៅ
អត្ថបទដោយ : នីត្តា












