Chompoo ពរកូនស្រីអូន Abigail នាំដើរមើលផ្ទះ…..អ្វីដែលសំខាន់សាងសង់តាំងតែពីមិនទាន់មានផ្ទៃពោះ! មានរូបភាព
ក្រោយពីបានឃើញរូបភាព Chompoo Araya តែងតែបង្ហាញរូបភាពស្អាតទាំងក្នុងនិងក្រៅបរិនវេនផ្ទះ អោយហ្វេនៗបានឃើញនិងតាមដានទាំងអស់គ្នាជាញឹកញាប់ ហើយរឿងនេះម៉ាក់ៗមិនបាច់ថតរូបតែម្នាក់ឯងទៀតឡើយ ព្រោះម៉ាក់ Chom មានមិត្តមកដើរលេងដើរមើលផ្ទះជាមួយក្នាហើយ
ដូចជារូបភាពជាក់ស្ដែងរបស់ Chompoo ដែលតែងតែដើរមើលផ្ទះតែម្នាក់ឯងមកររហូត ប៉ុន្ដែពេលនេះម៉ាក់ៗបានចេញមកផុសរូបភាពខណៈកំពុងពរកូនស្រីពៅជាទីស្រលាញ់ អ្នកម៉ាក់នាំកូនស្រីដើរជុំវិញផ្ទះថ្មីដែលធ្វើមិនទាន់រួច ដោយមានទាំងឃ្លាប្រយោគថា “ធ្វើតាំងតែមិនទាន់មានផ្ទះពោះណាចា #តែមួយដង្ហើមចង្រិតទៀតទេ”
ប៉ុន្ដែរឿងនេះក៏មិនដឹងថាត្រូវចាប់អារម្មណ៍ចំនុចណាល្អទេ រវាងផ្ទះស្អាតធំស្គើមស្គៃដែលរុំទ័ព្ធទៅដោយបរិយាកាសត្រជាក់ត្រជុំគួអោយចង់នៅ ជាពិសេសមុំផ្ទះត្រង់ដើមឈើដែលធ្វើអោយទុកអោយកូនៗ ឬគ្រប់គ្នាចាប់អារម្មណ៍រាងអ្នកម៉ាក់ដែលទើបនិងសម្រាល ត្រលប់មកមានរាងស្អាតដូចដើមលឿនណាស់ ស្អាតមែនទែនអ្នកម៉ាក់កូនបី
អត្ថបទដោយ : នីត្តា























