ក្ដៅៗ! ទីបំផុតថ្ងៃបូជាសព Tangmo ត្រូវបានកំណត់ចេញមកហើយ គឺនៅចំថ្ងៃទី….!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលរឿងក្ដីអតីតតារាស្រី Tangmo ត្រូវប្រកាសបិទបញ្ចប់ មហាជននិងហ្វេនៗជាច្រើនពិតជាសោកស្ដាយ ព្រោះរឿងក្ដីនេះមិនអាចចាត់ចូលជារឿងក្ដីឃាតកម្មបាននោះទេ ហើយក៏ពុំមាននរណាម្នាក់មានទោសនោះដែរ។

យ៉ាងណាមិញក្រោយរឿងក្ដីនេះប្រកាសបិទបញ្ចប់មិនបានប៉ុន្មានផង ស្រាប់តែពេលនេះយើងក៏បានឃើញអ្នកចាត់ការ Aum គឺលោក A Suppachai បានចេញមុខទម្លាយពីថ្ងៃបូជាសពរបស់តារាស្រី Tangmo គឺប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ នៅព្រះវិហារខ្លងស៊ី ខេត្ត Pathum Thani វេលាម៉ោង ២ រសៀល ដល់ម៉ោង ៣:៣០ នាទីផងដែរ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែសោកស្ដាយ ហើយលោក Suppachai ក៏សង្ឃឹមថាមហាជនគ្រប់គ្នានៅតែចង់ចាំ Tangmo ក្នុងបេះដូងជារៀងរហូត បើទោះបីជាពេលនេះនាងបានចាក់ឆ្ងាយទៅក៏ដោយ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី