ជាការពិតណាស់ ថ្វីត្បិតតែសព្វថ្ងៃនេះកំពូលតារាចម្រៀងស្រីល្បីឈ្មោះ ឱក សុគន្ធកញ្ញា កំពុងតែសាងគ្រួសារយ៉ាងមានសុភមង្គលក៏ពិតមែន តែអ្នកនាងនៅមមារញឹកនិងការងារសិល្បៈខ្លាំងដដែល ពិសេសនោះគឺតែងតែយកកូនប្រុសតាមខ្លួនជាកម្លាំងចិត្តសឹងតែគ្រប់ពេលវេលាទៀតផង។

ជាក់ស្ដែងនៅប៉ុន្មានម៉ោងមុន តារាចម្រៀងស្រីរូបនេះបានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាពកូនប្រុសខ្លួនកំពុងតែអង្គុយនៅក្បែរអ្នកនាងស្ដាប់អ្នកនាងសមចម្រៀងមុនការប្រគុំតន្ត្រី មើលទៅពិតជាស្ងៀមស្ងាត់គួរឲ្យស្រលាញ់យ៉ាងខ្លាំងតែម្ដង។
តាមរយៈវីដេអូនោះ ហ្វេនៗជាច្រើនពិតជារំភើប និងសរសើរកូនប្រុសតារាចម្រៀងស្រីរូបនេះ ពិតជាឆ្លាត់ ពិសេសពេលម្ដាយកំពុងតែចម្រៀងមិនរំខានចំស្ដាប់ឡើងស្ងៀមតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖




អត្ថបទដោយ៖ស៊ីវលី