តើនឹងមានអ្វីកើតឡើងនៅក្នុងថ្ងៃបូជាសពទៀតទេ?? ទីបំផុតទេពធិតាតែងម៉ូអាចទៅឋានសួគ៌បានហើយ!

បន្ទាប់ពីរឿងក្តីកើតឧបទវហេតុធ្លាក់ពីលើទូកបាត់បង់ជីវិតរបស់តារាស្រីតែងម៉ូត្រូវបានក្រុមប៉ូលីសប្រកាសបញ្ចប់ និងដាក់ទោសជនពាក់ព័ន្ធទាំងអស់តាមភស្តុតាងដែលមានក្នុងដៃ ពេលនេះគ្រួសារនិងសាច់ញាតិសម្រេចចិត្តធ្វើពិធីបូជាសពអោយចប់សព្វគ្រប់តាមទំនៀម។

ដោយមានផេកពត៌មានធំរបស់ប្រទេសថៃមួយបានផុសប្រាប់ថា សពរបស់តែងម៉ូនឹងដង្ហែរទៅវត្តដើម្បីបូជានៅថ្ងៃទី ២៤ ខែឧសភានេះ។ កម្មវិធីជូនដំណើរទេពធិតាទៅឋានសួគ៌នេះមានលោក A-supachai និងតារាស្រី Aum_pacharapha ជាម្ចាស់ដើមបុណ្យដដែល។

After Footer (Active) - damrei Mr1 Zone2

សម្រាប់សេចក្តីលំអីតអំពីកម្មវិធី សូមរងចាំសេចក្តីលំអិតពីអ្នកទទួលខុសត្រូវកម្មវិធីម្តងទៀត។ មិនច្បាស់ថាលើកនេះគេចាត់ចែងសម្រាប់តែអ្នកជិតស្និត ឬ ហ្វែនៗអាចចុះឈ្មោះចូលរួមបានដូចកាលកម្មវិធីបុណ្យដែលទើបកន្លងផុតទៅនោះទេ។ សង្ឃឹមយ៉ាងមុតមាថាតារាស្រីនឹងបានទៅដោយស្ងប់ចិត្ត ហើយសូមកុំអោយមានអ្វីមកកាត់ចង្វាក់ការបូជាសពរបស់នាងទៅចុះ។

អត្ថបទដោយ សា