វ៉ៅវ រូបគូដំបូងបង្អស់ចេញហើយ!! pittkarchai និង marie_broenner ទាក់ទងគ្នាមែនទំនងដូចនៅផ្ទះជាមួយគ្នាទៀត!

ជាគូដែលត្រូវបានគេសង្ស័យអស់មួយរយ:ធំហើយបន្ទាប់ពីតារាស្រី marie_broenner បានបែកបាក់ជាមួយអតីតមិត្តប្រុសដែលជាតារាចម្រៀង។ កន្លងមកពួកគេមិនចេញមុខមកបកស្រាយអំពីដ្រាម៉ាអ្វីនោះទេ បានតែនៅស្ងៀមៗទាក់ទងគ្នាស្ងាត់ៗមានតែក្រុមមិត្តភក្តិជិតស្និតទេទើបដឹង។

ចូលខែថ្មីនេះលោក pittkarchai លែងបណ្តោយអោយគ្រប់គ្នាឆ្ងល់ ឬចេញពត៌មានមិនសូវល្អអំពីកញ្ញា marie_broennerទៀតនោះទេ គាត់បានផុសរូបគូនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន្ ដែលមើលទៅពួកគេកំពុងមានពេលវេលាផ្ទាល់ខ្លួននៅផ្ទះជាមួយកូនឆ្កែជាទីស្រលាញ់របស់ពួកគេ។

After Footer (Active) - damrei Mr1 Zone2

ផុសរបស់លោក pittkarchai បានធ្វើអោយមិត្តភក្តិក្នុងវិស័យសិល្ប:ជាច្រើនបានចូលមកសម្តែងក្តីរីករាយជាមួយការបើកបង្ហាញជាលើកដំបូងរបស់ស្នេហាថ្មី។ ចំណែកហ្វែនៗវិញនាំគ្នាសប្បាយចិត្តដែលទីបំផុតដ្រាម៉ាចាស់អាចបញ្ចប់បាន ពេលនេះតារាស្រី​អាចមានជីវិតយ៉ាងសប្បាយរីករាយវិញហើយ។

អត្ថបទដោយ សា