ពីប្រធានក្រុមហ៊ុននៅក្នុងសេរីរឿងល្បីមកជាប្រធានក្រុមហ៊ុនពិតប្រាកដនៅក្នុងជីវិតពិត! តារាសម្តែងប្រុសមានឈ្មោះបោះសំលេង Ahn Hyo Seop កសាងក្រុមហ៊ុនថ្មីឈ្មោះថា The Present Company ដោយបានចូលរួមហ៊ុនគ្នាជាមួយអ្នកចាត់ការផ្ទាល់ខ្លួនដែលមើលថែរក្សាគាត់តាំងពីចូលសិល្ប:ដំបូងៗ។
តាមពត៌មាននៅថ្ងៃទី ២ ខែឧសភានេះ បានប្រកាសថាលោក Ahn Hyo Seop និងអ្នកចាត់ការមនុស្សជិតស្និតរបស់គាត់បានសម្រេចចិត្តបើកក្រុមហ៊ុន Agency ផ្ទាល់ខ្លួនក្រោយពេលចប់កុងត្រាជាមួយក្រុមហ៊ុនចាស់ Starhaus Entertainment។
ដោយបទពិសោធន៍ ហើយប្រវត្តិការសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ Ahn Hyo Seop នឹងទទួលបានជោគជ័យខ្លាំងដូចជា លោកប្រធានវ័យក្មេងនៅក្នុងរឿង Business Proposal អីចឹងដែល។ បន្ទាប់ពីទទួលបានដំណឹងហ្វែនៗនាំគ្នាផុសចូលរួមអបអរសាទលោក CEO រូបនេះជាខ្លាំង ដោយសន្យាថានឹងនៅតែគាំទ្រការងារនិងអាជីវកម្មរបស់គាត់បែបនេះរហូត។
អត្ថបទដោយ សា





