ឋានៈបែបណាមិនសំខាន់ៗធ្វើដើម្បីមនុស្សជាទីស្រលាញ់! Pookluk ធ្វើខួបកំណើតអោយ Mike អស់ពីចិត្តនិងមិនធ្លាប់ធ្វើអោយនរណាពីមុនមកសូម្បីតែ….! មានវីដេអូ

យូរៗផ្អែមម្ដងទើបដាក់អោយអស់ដៃ សម្រាប់តារាសម្ដែងស្រី Pookluk Fonthip ដោយថ្មីៗនេះនាងបានផុសពីរូបភាពនិងសកម្មភាពស្វីតៗក្នុងថ្ងៃខួបកំណើតរបស់កំលោះ Mike Pattaradet ដោយកម្មវិធីនេះខាងស្រីបានរៀបចំអោយ ថែមទាំងបន្ថែមភាពផ្អែមល្ហែមដែលមិនធ្លាប់ធ្វើអោយនរណាពីមុនមកសោះឡើយ

ព្រោះតែចង់អគុណ Mike សម្រាប់គ្រប់ឆ្នាំដែលកន្លងមកជួបរឿងរ៉ាវជាច្រើនរួមគ្នា ថែមទាំង surprise ដោយរកអ្នកចម្រៀងខាងប្រុសចូលចិត្តយ៉ាង Burin Groove Riders មកច្រៀងក្នុងកម្មវិធី តាមដោយឃ្លារបស់ Pookluk បានសរសេររៀបរាប់អមជាមួយនិងរូបភាពគូរស្វីតៗថា

After Footer (Active) - damrei Mr1 Zone2

“#1stbdaypartymikepattaradet2022 មិនធ្លាប់ធ្វើខួបកំណើតអោយខ្លួនឯង ហើយក៏មិនធ្លាប់ធ្វើអោយនរណា តែធ្វើអោយបងណា…..គ្រប់ឆ្នាំកន្លងមកធ្វើអោយយើងអាចដើរមកជាមួយគ្នាបាន មិនមានរឿងអ្វីមួយធ្វើអោយយើងលំបាកជាងនេះ ទើបយើងគ្រាន់តែចង់តបស្នងនិងអគុណ សប្បាយចិត្តដែលឃើញបងមានក្ដីសុខ សប្បាយចិត្តដែលបងមានអ្នកស្រលាញ់ចូលចិត្តបងមកចូលរួមជាមួយ សប្បាយចិត្តដែលធ្វើអោយរឿងដែលយើងសង្ឃឹមថាក្នុងមួយជីវិតយើងនិងធ្វើបាន….ក្លាយជាការពិតហើយ #អគុណបង Aum #សូមអរគុណ Burin និង Jeff កម្មវិធីសប្បាយខ្លាំងណាស់ #សូមអោយបងមានតែក្ដីសុខរាល់ៗតែថ្ងៃណា #សូមអោយព្រះជាម្ចាស់ប្រទានពរ @mike_pattaradet ps. អគុណ @jukjik_prangdao ក្នុងការជួយជ្រុមជ្រែង រៀបចំចាត់ចែង ទាំងការទិញផ្កា រៀបចំក្នុងហាង និងមើលថែភ្ញៀវគ្រប់គ្នា ស្រលាញ់”

ដោយនៅក្នុងកម្មវិធីនេះមានតែអ្នកស្រលាញ់ Mike ដែលមកចូលរួម

អត្ថបទដោយ : នីត្តា