រឿងអីហ្វេនមិនរំភើប! Davika និង Ter លេងផ្អែមល្ហែមដាក់គ្នាខ្លាំងបែបនេះតែម្ដង!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា សព្វថ្ងៃនេះតារាសម្ដែងថៃស្រី Mai Davika កំពុងតែសាងស្នេហ៍យ៉ាងផ្អែមល្ហែមជាមួយលោក Ter Chantavit ហើយកន្លងមកអ្នកទាំងពីរតែងតែធ្វើឲ្យគ្រប់គ្នាលួចច្រណែននិងសកម្មភាពក្នុងបណ្ដាញសង្គមជារឿយៗ។

ជាក់ស្ដែងកាលពីព្រឹកមិញនេះ អ្នកទាំងពីរបានធ្វើឲ្យហ្វេនៗជាច្រើនកាន់តែលួចច្រណែននិងរំភើបចិត្តយ៉ាងខ្លាំងថែមទៀត នៅពេលឃើញលោក Ter បង្ហោះរូបភាពដើរកម្សាន្តនៅមាត់សមុទ្រជាមួយមិត្តភក្តិ និងភ្ជាប់ជាមួយ Caption ថា «មិនទាន់ត្រឡប់ទៅវិញទេដឹងឬនៅ» ខណៈពេលនោះ Davika ក៏បានចូលទៅបញ្ចេញមតិយ៉ាងផ្អែមល្ហែមបែបនេះថា «ល្មមត្រឡប់មកហើយ»។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មិនថាហ្វេនៗនោះទេ សូម្បីតែអ្នកសិល្បៈមិនថាសិស្សប្អូនឬរៀមច្បងនោះទេ ក៏លួចច្រណែននិងភាពផ្អែមល្ហែមរបស់គូស្នេហ៍មួយនេះផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី