ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ទំនាក់ទំនងរវាងតារាសម្ដែងថៃល្បីឈ្មោះ Aum Patcharapa និង តារាស្រីរូបស្រស់ Pooklook ពិតជាល្អនិងគ្នាខ្លាំងណាស់ ដូចជាថ្ងៃខួបកំណើតតារាប្រុស Mike យើងក៏បានឃើញអ្នកទាំងពីរបង្ហាញសកម្មភាពស្និតស្នាល ឱបថើបគ្នាដូចបងប្អូនបង្កើតអញ្ចឹង។

ជាក់ស្ដែងនៅថ្ងៃនេះផងដែរ ហ្វេនៗជាច្រើនកាន់តែរំភើបចិត្តថែមទៀត នៅពេលឃើញ Aum បានណាត់ Pooklook មកហាត់ប្រាណបង្ហាញរាងនៅក្នុងផ្ទះរបស់ខ្លួនពោលពេញដោយភាពស្និតស្នាលយ៉ាងខ្លាំងថែមទៀតផង។
តាមរយៈសកម្មភាពនោះ ហ្វេនៗជាច្រើនកាន់តែសរសើរពីចំណងមិត្តភាពអ្នកទាំងពីរ ទោះបីរវល់និងការងារខ្លាំងយ៉ាងណា ក៏នៅតែឆ្លៀតពេលបង្ហាញភាពស្និតស្នាលចំពោះគ្នាទៅវិញទៅមកដដែល៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី