មិនចាំយូរ! សឿ សុធារ៉ា បកស្រាយ ក្រោយល្បីថាខ្លួនលួច Crush ដួង វីរៈសិទ្ធ!

កាលពីពេលថ្មីៗនេះតារាសម្ដែងជើងចាស់អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារនិងពាក្យពេចន៍ផ្អែមល្ហែមទៅកាន់តារាចម្រៀងសម្លេងផ្អែមលោក ដួង វីរៈសិទ្ធ ធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ ពិសេសឃើញអ្នកនាងដាក់តាំងរូបលោកក្នុងទូរស័ព្ធដៃ និងហៅលោកថា Crush ថែមទៀតផង។

យ៉ាងណាមិញចំពោះរឿងនេះ ក្រោយពីមានមតិច្រើនយល់ច្រឡំថាអ្នកនាងលួចស្រលាញ់លោក ដួង វីរៈសិទ្ធ អ្នកនាងក៏បានចេញមុខបកស្រាយបន្ថែម និងសុំទោសអ្នកកាន់លោក ដួង វីរៈសិទ្ធ ជាមួយសារយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«នាងខ្ញុំសូមផ្ញើសំណេរនេះជូនទៅប្អូនប្រុស ដួង វីរៈសិទ្ធ ឱ្យបងសុំទោសផងប្អូន បងគ្រាន់តែនិយាយលេងក្នុងនាមបងឱ្យតម្លៃលើសមត្ថភាពរបស់ប្អូនតែប៉ុណ្ណោះ គ្មានអ្វីផ្សេងឡើយក្រៅពីការចូលចិត្ត សូមបងប្អូនទាំងអស់គ្នា មេត្តាកុំយល់ច្រឡំចំពោះគាត់ បងសុំទោសប្អូនប្រុស»។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនអស់ការសង្ស័យ និងសង្ឃឹមថាទំនាក់ទំនងអ្នកទាំងពីរនៅតែជិតស្និតនិងគ្នាដូចដើមដដែលផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី