រឿងស្វីតៗចាប់ផ្តើមលេចចេញជាសាធារណ:ហើយ!! Nycha-mootono29 ដើរលេងសមុទ្រតែពីរនាក់!

គូតារាប្រុសស្រី​ Nycha-mootono29 បានទាក់ទងគ្នាបែបឯកជនមកច្រើនឆ្នាំហ្វែនបានទន្ទឹមរងចាំអោយពួកគេបើកចំហរដូចគូតារាផ្សេងទៀតមកយូដែលហើយ ចុងក្រោយអ្នកទាំងពីររៀបចំដំណើរកំសាន្តរ៉ូមែនទិកតែពីរនាក់ ហើយបាននាំយករូបភាពមកផុសអោយហ្វែនៗបានឃើញទៀត។

ថ្ងៃម្សិលមិញនេះកញ្ញា Nycha បានផុសរូបនៅលើកទូកកំសាន្តតាមសមុទ្រដែលមានមិត្តប្រុសនៅក្បែរនាងព្រមជាមួយ Caption យ៉ាងមាសេចក្តីសុខថា “A time for us (: មានន័យថាពេលវេលារបស់យើង “ ដែលមានលោក mootono29 ចូលមកខមមិននៅលើរូបនោះថា “តូណូគួរអោយស្រលាញ់ណាស់”។

After Footer (Active) - damrei Mr1 Zone2

ផុសនិងខមមិនពោពេញដោយក្តីស្នេហ៍របស់ពួកគេបានធ្វើអោយតារាជាច្រើនចូលមកអន់ក្នុងនោះរួមមាន លោកGreat_rider10, jackie_jacqueline, ice_amena ជាដើម។ ចំណែកអ្នកគាំទ្រតារាទាំងពីរវិញសប្បាយអរខ្លាំងណាស់ ពួកគេបានម្តែងក្តីរីករាយនិងផ្ញើររូបបេះដូងអោយតារាប្រុសស្រីយ៉ាងសន្ធឹកសន្ធាប់។

អត្ថបទដោយ សា