បុព្វសន្និវាស២ សន្យាថាឈប់ប្តូរថ្ងៃទៀតហើយ!! ខែកក្កដានេះជួបគ្នា!

បន្ទាប់ពីមានបញ្ហារអាក់រអួលព្រោះការីករាលដាលនៃជម្ងឺកូវីដ ១៩ បណ្តាលអោយក្រុមការងារចាំបាច់ត្រូវប្តូរពេលចាក់ផ្សាយ ប៉ុន្តែពេលនេះច្បាស់ហើយថាថ្ងៃណាហ្វែនៗនឹងបានមើលរឿង បុព្វសន្និវាស២។

រឿងដែលគ្រប់គ្នាកំពុងទន្ទឹមរងចាំនឹងចាក់ផ្សាយនៅតាមខ្សែភាពយន្តមុនគេបង្អស់ ហើយសម្រាប់ថ្ងៃចេញរឿងខាងក្រុមហ៊ុនកុន GDH បានប្រកាសថានឹងចាប់ផ្តើមចាក់បញ្ចាំងអោយទស្សនាចាប់ពីថ្ងៃទី ២៨ ខែកក្កដាខាងមុខនេះ។

After Footer (Active) - damrei Mr1 Zone2

ក្រុមការងារទាំងអស់បានសុំខន្តីអភ័យទោសទស្សនិកជនម្តងទៀត ហើយសូមអោយគ្រប់គ្នាជឿជាក់ថានឹងពុំមានការផ្លាស់ប្តូរថ្ងៃទៀតឡើយ ខែកក្កដាទាំងអស់គ្នាអាចចូលរួមសើច និងចូលតួតាមស្នេហាបែបរ៉ូមែនទិករបស់លោក POP និង កញ្ញា Bella បានយ៉ាងពិតប្រាកដ។

អត្ថបទដោយ សា