ថ្ងៃនេះតួឯកប្រុសក្នុងដួងចិត្តរបស់មនុស្សជាច្រើនទាំងក្នុងប្រទេសថៃ និងក្រៅប្រទេសបានឡើងអាយុមួយឆ្នាំទៀតហើយ! ហ្វែនៗរៀបចំ surprise ថ្ងៃកំណើតគម្រប់ ២៦ ឆ្នាំរបស់លោក naphat_nine នៅទីសាធារណ:ហើយតារាប្រុសក៏បានធ្វើដំណើរទៅចូលរួមជាមួយកាដូយ៉ាងពិសេសនោះផងដែល។
មានតារាជាច្រើនបានផុសជូនពរថ្ងៃកំណើតអោយ “ណាយ” មួយក្នុងចំណោមទាំងអស់នោះមានមិត្តភក្តិពិសេសម្នាក់បានផ្ញើរនំខេកដែលមានក្បាច់ឆ្លាក់ផ្លែឈើដ៏សែនស្រស់ស្អាតអោយគាត់។ តារាស្រី Baifernbah បានសម្តែងការយកចិត្តទុកដាក់ និងទឹកចិត្តចង់ចូលរួមឆ្លងថ្ងៃកំណើតអោយមិត្តភក្តិប្រុសដែលជិតស្និតបំផុតរបស់នាងបានយ៉ាងប្រសើរឆ្នាំនេះ។
ថ្វីត្បិតជាកាដូមិនសូវធំដុំ ឬមានតម្លៃខ្លាំងតែវាចានំខេកដំបូងបំផុត ហើយបានធ្វើអោយ naphat_nine ញញឺមមុខរីកបានពេញមួយថ្ងៃ លើសពីនេះទៅទៀតគាត់បានយកវាមកផុសហើយជួយ mention ឈ្មោះនាងចូលក្នុង Story អ៊ិនស្តាក្រាមផ្ទាល់ខ្លួនដោយក្តីរីករាយ។ #HappyBirthday #Ninenaphat #HappyNaphatday!!
អត្ថបទដោយ សា






