មានកូនពីរទើបដឹងចរិកពិតរបស់ប្រពន្ធ! Pok និយាយពីចរិកលក្ខណៈពិតរបស់ Margie ជាភរិយានៅយូរៗទៅទើបដឹងថានាងជាមនុស្សបែបនេះ…..មានថែមៗ! មានរូបភាព

ជាគូរស្វាមីភរិយាល្បីឈ្មោះ ដែលតែងតែមានសកម្មភាពឬរូបភាពបង្កើតស្នាមញញឹមអោយហ្វេនៗមករហូត សម្រាប់គូរតារាប្រុសស្រីយ៉ាង Pok Passakorn និង Margie Rasri ដែលថ្មីៗនេះ (5 ឧសភា 2022) ភាគីខាងស្វាមីបានចេញមកផុសរូបភាពសំខាន់របស់ភរិយា ក្នុងស្ទាយថតរូបហ្វេសិនៗតិចៗ ព្រមជាមួយនិងឃ្លាប្រយោគនិយាយរៀបរាប់ពីចរិកពិតរបស់នាងថា

“នៅជាមួយយូរៗទៅ គាត់…..យើងនិងឃើញចរិកពិត ប្រសិនបើអោយនិយាយពី Margie សូមប្រាប់ថាឥតខ្ចោះជ្រើសរើសមិនខុសទេ ព្រោះនាងជាភរិយាល្អ ជាអ្នកម៉ាក់ល្អ ហើយនៅជាមិត្តដ៏ល្អទៀតផង ប៉ុន្ដែខ្ញុំមិនដែលគិតសោះថាប្រពន្ធខ្ញុំបន្ថែមភាពកំប្លែងមកអោយទៀត ប្រសិនបើផុសបែបនេះហើយ ចាត់អោយពេញៗ #yikyikchallenge មកអោយមើលផងនិងសូមអព្រះខ្លាំងណាស់ចា…ក្បាច់ចុងក្រោយនេះក៏មិនធម្មតាដែរ”

After Footer (Active) - damrei Mr1 Zone2

រឿងនេះធ្វើអោយហ្វេនៗនាំគ្នាចូលមកអោយមេដៃមេជើងនិងបេះដូងភ្លាមៗនិងរូបអស់សំណើចជាច្រើនទៀត រហូតធ្វើអោយសាម៉ីខ្លួនត្រូវចូលមកខមិនថា “កំប្លែងស្អីគេ គេហៅថាស្រស់ស្អាតសោះនិង” 

អត្ថបទដោយ : នីត្តា