bambam1a តារា K-Pop សមាជិកក្រុម GOT7 សារភាពចូលចិត្ត baifernbah! ប្រាប់ថាដែលព្រមច្រៀងអោយរឿងកុនថៃព្រោះរឿងនោះមានបៃហ្វឺនជាតួឯកស្រី!
ឆ្នាំនេះកញ្ញា baifernbah តួឯកស្រីអារម្មណ៍ល្អរបស់ប្រទេសថៃមានមន្តស្នេហ៍មិនស្ទើរទេ មានទាំងតារាប្រុសក្នុងប្រទេសថៃផង ប្រទេសចិនផង ហើយចុងក្រោយសូម្បីតារា K-Pop ក្រុមល្បីល្បាញក៏មកសារភាពនៅក្នុងកម្មវិធីសម្ភាសន៍ថាគាត់ចូលចិត្តនាងជាពិសេស។
ដោយក្នុងកំឡុងពេលចូលឆ្នាំថ្មីប្រពៃណីថៃលោក bambam1a បានត្រឡប់មកលេងស្រុកកំណើតហើយចិត្តល្អព្រមអោយសម្ភាន៍នៅក្នុងកម្មវិធីសម្ភាសន៍ជាច្រើន។ នៅក្នុងកម្មវិធី “The Driver” តារា K-Pop រូបនេះបានសារភាពថាគាត់ចូលចិត្តតារាស្រីថៃ baifernbah ខ្លាំងចូលចិត្តគ្រប់ចំនុច។
bambam1a បន្តថាគាត់បានក្លាយជាហ្វែនខ្លាប់របស់ baifernbah តាំងពីយូយាណាស់មកហើយ ហើយដែលគាត់ព្រមច្រៀងចម្រៀងអមរឿងកុនThe Con-Heartist ពីព្រោះរឿងនេះមាននាងជាតួឯកស្រី។
លឺដំណឹងនេះហើយហ្វែនៗនាំគ្នា Surprise ជាខ្លាំងព្រោះវាជាលើកដំបូងបំផុតដែល Idol k-pop ចេះនិយាយអំពីនារីក្នុងចិត្តរបស់ខ្លួន សម្រាប់អ្នកគាំទ្រក្រុម GOT7 វិញគាំទ្រអោយ Bambam និង baifern សាកល្បងបើកចិត្តទាក់ទងគ្នា។
អត្ថបទដោយ សា






