អាចនិយាយបានថាពេលនេះរឿងគូជីន Great-Supassara កំពុងក្លាយជាទីពេញនិយមនៅក្នុងសង្គមអនឡាញ។ ចាប់តាំងពិតារាស្រី supassra_sp ប្រកាសបែកជាមួយមិត្តប្រុសចាស់ហើយទំនេរនាពេលនេះ ហ្វែនៗបានដៃនាំគ្នាផ្គូរផ្គងអោយអ្នកទាំងពីរស្រលាញ់គ្នា។
ប៉ុន្តែដូចជាមានទំនាស់ក្នុងចិត្តអ្នកគាំទ្រកើតឡើងព្រោះគ្រប់គ្នាស្តាយម៉ែរបស់អូនដំបងយក្ស (កញ្ញា Jackie) ដែលមុននេះបន្តិចនាងធ្វើបានល្អខ្លាំង ធ្វើអោយមហាជនលើកទឹកចិត្តនឹងគាំទ្រនាងអោយក្លាយជាមិត្តស្រីរបស់លោក great_rider10 មែនទែន។ ស្ថានភាពបច្ចុប្បន្នគឺយកមួយស្តាយមួយ ពិបាកព្រោះតារាស្រីទាំងពីរពិសេសម្យ៉ាងម្នាក់ ស្អាតម្យ៉ាងម្នាក់។
ចំពោះទីបញ្ចប់លោក great_rider10 នឹងក្លាយជាមិត្តប្រុសរបស់អ្នកណា យើងទាំងអស់ត្រូវរងចាំអោយតារាទាំងបីនាក់សម្រេចចិត្ត និងចេញមុខមកប្រាប់ពីទំនាក់ទំនងរវាងពួកគេដោយខ្លួនឯង។ ប្រហែលមិនយូតេគាត់នឹងចេញមុខមកប្រាប់កាពិតអោយទស្សនិកជនបានដឹង ដោយសារមានប្រធានបទនិយាយអំពីរឿងបេះដូងរបស់តួឯកប្រុសច្រើនណាស់រាល់ថ្ងៃនេះ។
អត្ថបទដោយ សា






