មានបុរសច្រើនណាស់តាមចែចូវតារាស្រី baifernbah ប៉ុន្តែនាងមិនព្រមបើកចិត្តព្រោះនៅស្រលាញ់ និងរងចាំបុរសម្នាក់ដែលនាងបានលួច Crush តាំងពីនៅមិនទាន់ល្បីល្បាញដូចសព្វថ្ងៃនេះ។ ចុងក្រោយតារាស្រីបង្ហើបថានាងជិតអស់សង្ឃឹមហើយ តារាប្រុសម្នាក់នោះមិនដែលឆ្លើយតបសាររបស់នាងសូម្បីម្តង។
មានពេលមួយកញ្ញា baifernbah ងប់ងល់នឹងស្នេហាខ្លាំងដល់ថ្នាក់ chat ទៅរកតារាកូរ៉េខាងត្បូងប្រុស gongyoo ទាំងដែលគេមិនដែលស្គាល់នាង។ នៅក្នុងឆាតនាងប្រាប់ខាងប្រុសថា “Oppa ខ្ញុំធ្វើការរួចហើយណាថ្ងៃនេះ” បៃហ្វឺនសប្បាយចិត្តព្រោះ gongyoo អានសាររបស់នាងប៉ុន្តែមិនបានឆ្លើយតបទេ។
សរុបមកតារាប្រុសតែម្នាក់គត់ដែលនៅក្នុងចិត្តរបស់ baifernbah គឺតួឯកប្រុសកូរ៉េខាងត្បូងដែលនរណាៗក៏លង់ស្រលាញ់ក្រោយពេលបានទស្សនារឿងភាគដែលមានគាត់ជាតួឯកប្រុស។ បច្ចុប្បន្នមានហ្វែនៗមួយចំនួនចង់អោយតារាទាំងពីរមានឧកាសបានស្គាល់គ្នា ដោយជឿជាក់ថា gongyoo និងពេញចិត្តហើយចូលចិត្តតារាស្រីវិញ។
អត្ថបទដោយ សា








