ចាត់ទុកជារឿងអកុសលបំផុតរបស់មនុស្សដែលមានអាជីពជាតារាចម្រៀង និងហ្វែនៗចម្រៀងរបស់នាង ដោយសាចុងក្រោយនេះកញ្ញា bowkylion បានផុសប្រកាសថាការងារទាំងអស់របស់នាងត្រូវបន្តពន្យាពេលទោះបីពេលនេះនាងជាពីជម្ងឺកូវីដ១៩ក៏ដោយ។
អ្នកតាមដានពត៌មានប្រហែលដឹងថាកំឡុងពេលព្យាបាលជម្ងឺ bowkylion ត្រូវពេទ្យប្រាប់ថាសួតរបស់នាងខ្សោយខុសធម្មតាអាចមានមហន្ថរាយខ្លាំងមានភាគរយតិចណាស់ដែលនាងអាចជាសះស្បើយបាន។ ប៉ុន្តែនាងក៏អាចឆ្លងផុតដំណាក់កាលអាក្រក់នោះបានដោយបានជាសះស្បើយ ១០០% ប៉ុន្តែក៏នៅមានរឿងអាក្រក់មួយទៀតកើតឡើងចំពោះនាង ឥទ្ធិពលរបស់កូវីដ១៩បានធ្វើអោយបំពងសំលេងរបស់នាងខុសពីមុន។
រហូតមកទល់ពេលនេះនាងនៅមិនទាន់អាចត្រឡប់មកច្រៀងចម្រៀងបានដូចមុនទេ បច្ចុប្បន្ននេះហ្វែនៗនិងមិត្តភក្តិក្នុងវិស័យចម្រៀងបារម្មណ៍ខ្លាំងណាស់ភ័យខ្លាចនាងមិនអាចច្រៀងបានទៀតទេចាប់ពីពេលនេះតទៅ។ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយគ្រប់គ្នាបន់ផ្សងអោយបំពងខ្យល់របស់នាងជាសះស្បើយ ហើយអាចបង្កើតចម្រៀងពិរោះៗអោយហ្វែនៗបន្តទៀត។
អត្ថបទដោយ សា







