កូនពៅអ្នកនាំហេតុ! Chompoo និងប្រុសក្មេងទាំងពីរ Shayfa-Phayu កំពុងដណ្ដើមគ្នារឿងអូន Abigail សង្គ្រាមកំពុងតែកើតឡើងក្នុងផ្ទះ!! មានរូបភាព
ចេញមកបង្ហោះរូបដ៏គួអោយស្រលាញ់របស់កូនស្រីតូចកូនស្រីពៅក្នុងគ្រួសារតាំងពីកើតរហូតមកដល់ពេលនេះ សម្រាប់អ្នកម៉ាក់កូនបីយ៉ាង Chompoo Araya ក្រោយពីសម្រាលកូនស្រីអូន Abigail បានមួយខែហើយ ហើយពេលនេះកំពុតតែពេញលូតលាស់ធំឡើងៗអ្វីដែលសំខាន់កាន់តែគួអោយស្រលាញ់ទៀតផង
ជាពិសេសបងៗទាំងពីរ Shayfa-Phayu ជាមួយនិងរូបភាពដែលអ្នកទាំងពីរកំពុងផ្លាស់ប្ដូរគ្នាបីប្អូនស្រី ជាបងប្រុសទន់ភ្លន់និងពេញទៅដោយក្ដីស្រលាញ់ទាំងគូរ ម៉ាក់ៗឃើញបងៗចង់បីប្អូនក៏អោយបី Phayu ប្រាប់ម៉ាក់ថានិងបីប្អូនទៅគេងជាមួយដែរហើយ
រួមទាំងរូបភាពជាក់ស្ដែងដែល Chompoo បានបង្ហោះរូបថតខ្លួនជាមួយកូនស្រី Chompoo បីកូនពៅ ថតរូបគូរហើយភាពគួអោយស្រលាញ់របស់អូនគឺរូបបន្ទាប់ ម៉ាក់ៗថតអោយឃើញមុខខណៈពេលកំពុងគេងពេញៗ ថ្ពាល់ដូចនំបាវចឹងគួអោយខ្នាញ់ខ្លាំងណាស់ ម្ខាងជិងបីគីឡូហើយកូនស្រី
អត្ថបទដោយ : នីត្តា






















